ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​បង្ហាញថា ​កសិកម្មឆ្នាំនេះ​ទទួល​ទិន្នផល​បានល្អ​ប្រសើរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2016 ក+ ក-

 អត្ថបទ៖ លោក សុត្ថារ៉ូ

សៀមរាប៖ការ​ផ្សង​ប្រផ្នូល​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល តាមរយៈ​ការបរិភោគ​របស់ គោ​ឧសភរាជ កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០១៦ ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប បានឱ្យដឹងថា ផល​កសិកម្ម​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ​។

ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថា អាហារ​ទាំង ៧​មុខ ដែល​រួម មាន​៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា ដែល​បាន​តម្កល់​លើ​តុ​កណ្តាល​ទី​ព្រះ​ស្រែ ដើម្បី ឱ្យ គោ​ឧសភរាជ បរិភោគ​ដែលជា​កិច្ច​ផ្សង​ប្រ​ថ្នូ​ល​តាម​បវេណី​នោះ ឃើញថា មាន​អាហារ​តែ ៣ មុខ ប៉ុណ្ណោះ ដែល​ត្រូវបាន គោ​ឧសភរាជ បរិភោគ រួមមាន​៖ ស្រូវ ពោត និង​សណ្តែក​។

តាម រយៈ​នេះ បាន​បង្ហាញថា ដំណាំ​ស្រូវ​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ រហូតដល់​ទៅ ៩០% ដំណាំ​ពោត ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​រហូតដល់​ទៅ ៩០% និង​ដំណាំ​សណ្តែក ក៏​ទទួលបាន​ទិន្នផល​ល្អ ប្រសើរ​ដូចគ្នា រហូតដល់​ទៅ ៩៥% ឯណោះ​។

ជាមួយ នឹង​ការប្រកាស​នូវ​លទ្ធផល​ផ្សង​ប្រផ្នូល​ដូច្នេះ អាចារ្យ​ព្រហ្ម​ព្រ​លោហិត បាន​លើកឡើងថា នេះ​គឺជា​ការ​ផ្សង​ប្រផ្នូល​ទៅតាម​ទំនៀមទម្លាប់​ព្រះរាជ​វេ​ណី នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលមាន​តាំងពី​បុរាណកាល​មក​ប៉ុណ្ណោះ​ក៏ដូចជា​ការប្រកាស ថា រដូវ​វប្បមង្គល​ចូលមក​ដល់​ហើយ​។ ដូច្នេះ​សូម​ប្រជាកសិករ ត្រៀមលក្ខណៈ​សម្បត្តិ​ប្រុងប្រៀប​រៀប ចំ​ការងារ​បង្កបង្កើន​ផល​ឲ្យ​បានទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​បានល្អ​ប្រពៃ​។​

សូមបញ្ជាក់ថា ឆ្នាំនេះ ក៏​ដូច​ឆ្នាំមុនៗ​ដែរ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ ធ្វើឡើង​ក្រោម ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ជាមួយគ្នានេះ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​ជាតិ ក៏បាន​អញ្ជើញ​ចូលរួម ក្នុង​ព្រះ រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ​ផងដែរ​។​

សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ឆ្នាំ​២០១៦​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស ព្រះរាជទាន ដល់ ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជា​អ្នក​កាន់​នង្គ័ល​ទី​១ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប ច្រត់ព្រះនង្គ័ល​ជា ស្តេច​មាឃ និង​លោកជំទាវ គួ​យ ណា​លីន ជា​មេ​ហូ និង ឯកឧត្តម អ៊ិន រដ្ឋា​សេរី ជំនួយការ​សម្តេចចៅហ្វា​វាំង គង់ សំអុល ជា​អ្នក​កាន់​នង្គ័ល​ទី​៣៕

01#1101##1201##1501##1301##14