លោកស្រី ហ៊ុន ម៉ា​ណា ផ្តល់​ផ្ទះមួយ​ល្វែង​ដល់​ អេ ភូ​ថង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយក​ទូរទស្សន៍​បាយ័ន ត្រូវបាន​គេ​រាយការណ៍​ថា បានផ្តល់​ផ្ទះមួយ​ល្វែង​ដល់​អតីត​កីឡាប្រដាល់ អេ ភូ​ថង ក្នុងពេលដែល​កីឡាករ​រូបនោះ​ត្រូវបាន​ចាក​ចេញពី​លំនៅដ្ឋាន ក្នុង​ស្តា​ត​ចាស់​។​
​គួរ​បញ្ជាក់ថា អតីត​កីឡាករ​ប្រដាល់​កម្ពុជា លោក អេ ភូ​ថង ដែល​ប្រឡូក​ក្នុង​វិស័យ​កីឡា ជិត​៣០​ឆ្នាំ មកហើយ​នោះ មកដល់ពេលនេះ គឺ​មិនទាន់មាន​ផ្ទះសំបែង​សមរម្យ​នៅឡើយ ហើយ​កន្លងទៅ​ក្រុមគ្រួសារ​លោក បាន​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្តា​ត​ចាស ប៉ុន្តែ ខណដែល​ស្តា​ត់​ចាស​ត្រូវ​រុះរើ​ក្រុមគ្រួសារ​របស់លោក ត្រូវ​ប្រឈម​នឹង​ការខ្វះ​កន្លែង​ស្នាក់នៅ​។​
​យ៉ាងណាក៏ដោយ មកដល់ពេលនេះ​អាច​និយាយថា គ្រួសារ​លោក អេ ភូ​ថង មាន​ក្តីសង្ឃឹម​ឡើងវិញ ក្នុងពេលដែល លោកស្រី ហ៊ុន ម៉ា​ណា បាន​កាដូ​ផ្ទះមួយ​ល្វែង​ដល់​ក្រុមគ្រួសារ​លោក ហើយ​អាច​ចាត់ទុកថា នេះ​ជា​ភ​ព្វ​សំណាង​របស់​ក្រុមគ្រួសារ​អតីត​ស្តេច​ប្រដាល់​កម្ពុជា​រូបនេះ​៕

323