ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ នៅក្នុងគ្រួសារក្រីក្រមួយដោយសារឪពុកចិត្តតិរច្ឆានចាប់កូនស្រីខ្លួនឯងរំលាភបានសម្រេចចំនួនពីរដងត្រូវកូនទ្រាំមិនបាននិយាយប្រាប់អ៊ំប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបញ្ជូនមកស្នងការនគបាលខេត្តចាត់បន្ត។ ការចុះឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
បើតាមសមត្ថកិច្ច និងអាជ្ញាធរឃុំសំឡីបានអោយដឹងថា ឪពុកតិរច្ឆានរំលាភកូនឯងនេះមានឈ្មោះ ឈឹមវ៉ាន់នី អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ប្រភពដដែលបន្តថា ការឈានដល់ឃាត់ខ្លួនជនសង្ស័យនេះដោយសារកូនស្រីឈ្មោះ យ.ស.ណ អាយុ១៨ឆ្នាំ មានមុខរបបជាកម្មកររោងចក្រ នៅជីភូ ក្រុងបាវិតដែលរងការរំលោភពីឪពុកខ្លួន ដោយទ្រាំមិនបាននឹងទង្វើដ៏លាមកនេះបានរត់ទៅភ្នំពេញដើម្បីគេចពីការចាប់រំលោភពីឪពុក កាលពីថ្ងៃទី២២ ឧសភា ហើយបានតេទូរស័ព្ទប្រាប់អ៊ំរបស់ខ្លួនថា បានជាខ្លួនរត់មកភ្នំពេញនេះ ព្រោះតែឪពុកចាប់រំលោភបង្ខំរួមភេទ។ ប្រភពខាងលើបន្តទៀតថា រាល់ពេលចាប់រំលោភម្តងៗ គឺឪពុកខ្លួនបានរកលេសប្រើអោយម្តាយរបស់ខ្លួនអោយទៅទិញនេះទិញនោះនៅផ្ទះគេលក់ចាប់ហួយ ដែលមានចម្ងាយឆ្ងាយពីផ្ទះ និងដេញប្អូនៗអោយទៅតាមម្តាយអស់ ហើយមិនអោយកូនស្រីរងគ្រោះទៅណាទេអោយនៅផ្ទះពីរនាក់រួចក៏បានឱកាសបង្ខំចាប់រំលោភតែម្តង។ ប្រភពបញ្ជាក់ថា ខណៈដែលរំលោភម្តង គឺតែងតែគំរាមមិនអោយប្រាប់ម្តាយខ្លួននោះទេ បើហ៊ានប្រាប់នឹងវាយធ្វើបាបជាក់ជាមិនខានឡើយ។
ប្រភពខាងលើបានបន្តទៀតថា ដោយមានការប្តឹងពីគ្រួសាររងគ្រោះទើបនៅថ្ងៃទី២៤ ខែឧសភានេះអាជ្ញាធរបានរាយការណ៍ទៅប៉ុស្តិ៍រដ្នបាលឃុំសំឡីចុះមកធ្វើកាឃាត់ខ្លួនបានភ្លាមៗនៅផ្ទះជនសង្ស័យ និងបានកសាងសំណុំរឿងទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត។
ជាមួយគ្នានោះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនខ្លួនឯងពិតប្រាកដមែនហើយការចាប់រំលោភនោះមិនបានចាំថ្ងៃខែនោះទេ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរបន្តនៅស្នងការនគរបាលខេត្ត។
សូមបញ្ជាក់ថាជនរងគ្រោះរងការរំលោភពីឪពុកនេះជាកូនច្បងក្នុងចំណោះបងប្អូន៥នាក់នៅក្នុងបន្ទុកគ្រួសារ៕
ចាប់ខ្លួនឪពុកតិរច្ឆានចាប់រំលោភកូនស្រីខ្លួនឯងបានសម្រេចពីរដង