លោក កឹម សុខា នៅតែមិនចូលបំភ្លឺនៅសាលាដំបូង
រាជធានីភ្នំពេញ៖លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះមិនបានបន្តចូលឆ្លើយបំភ្លឺតាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងសំណុំរឿងសញ្ចរកម្មក្នុងនាមជាសាក្សីនោះទេ។
ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការសម្រេចលើករណីលោក កឹម សុខា នឹងប្រព្រឹត្តិទៅនៅរសៀលនេះ ថា តើត្រូវចាប់ខ្លួន ឬ មិនចាប់ខ្លួន។
សូមជំរាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកៅ ហៅលោក កឹម សុខា ក្នុងនាមជាសាក្សី ជាលើកទី២ ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ជុំវិញដំណើររឿង ពាក់ព័ន្ធនឹង អំពើសញ្ជារកម្ម៕