ភ្នំពេញ៖រថយន្តលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ឧសភា វេលាម៉ោង ១១ និង៣០នាទីព្រឹក ត្រូវសមត្ថកិច្ចឃាត់នៅលើផ្លូវនរោត្តមក្បែរសាលាពញាហុក ប៉ុន្តែលោក កឹម សុខា មិននៅក្នុងរថយន្តនោះទេ។បន្ទាប់មកបានអនុញ្ញាតរថយន្តនោះបន្តទៅមុខទៀតជាធម្មតា ក្រោយ ពេលរកមិនឃើញលោក កឹម សុខា ។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីជូនដំណឹងភ្លាមៗថា រថយន្តលោក កឹម សុខា ត្រូវសមត្ថកិច្ចឃាត់នៅតាមបណ្តោយផ្លូវនរោត្តម ហើយសមត្ថកិច្ចបានតាមទៅកាន់ទីស្នាក់ការកណ្ដាលបក្សនៅចាក់អង្រែថែមទៀត។
ម៉ោងប្រមាណ១២កន្លះ គេឃើញសមត្ថកិច្ចប្រដាប់ដោយអាវុធ បានប្រហែលបួន ដប់នាក់ នៅឈរច្រូងច្រាងមុខទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែ ខណៈមានពលរដ្ឋយ៉ាងច្រើនមានការភ្ញាក់ផ្អើល។
ប្រភព បានឲ្យដឹងថា រហូតមកដល់ម៉ោងប្រហែល១៦ៈ៣០នាទីរសៀលនេះ ទិដ្ខភាពប្រជាពលរដ្ឋជាច្រើនបានចោមរោមពាសពេញនៅមុខទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដើម្បីតាមដានពីស្ថានភាពរបស់សមត្ថកិច្ចដែលគេអះអាងថា កំពុងស្វែងរកលោក កឹម សុខា ៕