ថៅកែ​ប្រើ​ឲ្យ​ទៅ​ឆក់​កណ្ដុរ​ពេល​រំលង​អា​ធ្រា​ត្រ​ដូច​ប្រើ​ឲ្យ​ទៅ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

 

លោក ភី ធូ

​ព្រៃវែង​៖​គួរ​ឲ្យ​អាណោចអាធម្ម​ជាទីបំផុត​ករណី​យុវជន​វ័យ​​ក្មេង​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខណៈ​ថៅកែ​ប្រើ​ឲ្យ​ទៅ​ឆក់​សត្វ​កណ្តុរ​ពេល​រំលង​អា​ធ្រា​ត្រ​។ ថៅកែ​ព្យាយាម​លើក​សាកសព​ចេញ​ដើម្បី​លាក់លៀម​ពី​សម​ត្ត​កិច្ច​។​

ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​កណ្ដាលយប់​ឈានចូល​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​វាលវាល​ស្រែប្រាំងរ​បស់​ក្រុមហ៊ុន​លោក​អាន​.​ស្ថិតក្នុង​ភូមិ​ទួល​ដូង ឃុំ​កោះ​សំពៅ​ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង​។​

​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ សៅ​សាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ឪពុក​ឈ្មោះ​សៅ ម្ដាយ​ឈ្មោះ ថន ស៊ីណា អ្នក​ទាំងបី​រស់នៅ​ភូមិ​តា​សូ ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង ហើយ​ឪពុក​នឹង​កូនប្រុស​បានធ្វើ​ជា​កម្មក​រ​ដាំ​និង​ថែ​ស្រូវ​ឲ្យ​ថៅកែ​ឈ្មោះ​.​អាន​.​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​
សម​ត្ត​កិច្ច​ឲ្យ​ដឹង​ទៀតថា​: បើ​យោងតាម​សំដី​របស់​ឪពុក​ជនរងគ្រោះ​បាន​រៀបរាប់ថា​:​នៅក្នុង​យប់កើតហេតុ​ថៅកែ​ឈ្មោះ អាន បាន​ប្រើ​កូន​របស់គាត់​ឈ្មោះ សាក់ ឲ្យ​យក​អាគុយ និង​អាំង​វាត​ទ័​រ​ទៅ​វាលស្រែ​ដើម្បី​ព័ត​លួស​ឆក់​កណ្ដុរ​ដែល​មក​សុ​ី​ស្រូវ​.​លុះដល់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​។​

​ខ​ណះ​បាត់​យូរពេក កម្មករ​ដូចគ្នា​ក៍​នាំគ្នា​ទៅ​មើល​ស្រាប់តែ​ឃើញ​ឈ្មោះ សៅ សាក់ ត្រូវ​ភ្លើង​ឆក់​ស្លាប់​នៅ​នឹង​វាលស្រែ​បាត់ទៅហើយ​។​ខណ​:​នោះ​ថៅកែ​ឈ្មោះ អាន បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឪ​វាទ​រៀបចំ​លីសែង​ដោយ​អង្រឹង​យក​សាកសព​មក​រោង​ឯ​កន្លែង​ក្រុមហ៊ុន​បំបិត​ភ​ត្ថុ​តាង​ដល់​សម​ត្ត​កិច្ច​មិនបាន​ឲ្យ​ត្រួតពិនិត្យ​រក​មូលហេតុ​ទេ​។​

​បើតាម​សំដី​របស់​កម្មករ​ដូចគ្នា​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​: ហេតុការណ៍​ខាងលើនេះ​ពិតជា​ដូច​ការរៀបរាប់​របស់​ឪពុក​ជនរងគ្រោះ​បាន​និយាយ​យ៉ាង​ដូច្នេះ​មែន​.​ក៍​ប៉ុន្តែ​.​ហេតុអ្វី​ក៍​យប់​ណាស់​ទៅហើយ​.​ថៅកែ​នោះ​ហ៊ាន​ប្រើ​ឲ្យ​គ្នា​ឲ្យ​ទៅ​ដាក់​ភ្លើង​ឆក់​កណ្ដុរ​បែបនេះ​៕
1a!!