តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​លោក លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ករណី​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ ដោយ​លោក​អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​២៦ ខែឧសភា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ស្តាប់​ចម្លើយ​របស់​នាង​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវបាន​គេ​ទម្លាយ​ថា ជា​ស្រី​កំណាន់​លោក កឹម សុខា អយ្យការ​បាន​កោះហៅ​ជនសង្ស័យ​២​រូប​ដែលជា​តំណាងរាស្ត្រ​បក្សប្រឆាំង គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ មក​ឆ្លើយបំភ្លឺ​ហើយ​លោក កឹម សុខា ក៏ត្រូវ​បាន​កោះហៅ ក្នុងឋានៈ​ជា​សាក្សី​ផងដែរ​៕

a0e20795f195870aceecd9d676349b72