រដ្ឋសភាសម្រេចឲ្យសមត្ថកិច្ចចាត់វិធានការលើករណី លោក កឹម សុខា
រាជធានីភ្នំពេញ៖នៅព្រឹកនេះ សមាជិករដ្ឋសភា ទាំង៦៨រូប នៃគណបក្ស ប្រជាជនកម្ពុជា បានសម្រេច បោះឆ្នោតអនុម័ត គាំទ្រឲ្យសមត្ថកិច្ច ចាត់វិធានការ លើករណី លោក កឹម សុខា សមាជិកសភាមណ្ឌលកំពង់ចាម និងជាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ដែលមិនទៅបំភ្លឺ នៅតុលាការចំនួន ២លើក។
ចំណែកនៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ខណនេះ មិនទាន់មានអ្វីប្រែព្រួយនៅឡើយទេ បើទោះជាអ្នកគាំទ្រមួយចំនួនកំពុងឈរនៅខាងមុខស្នាក់ការក៏ដោយ៕