បាញ់​ធ្លាយ​ប្រអប់ជើងប៉ង​ប្លន់​យក​ម៉ូតូ​​នៅ​ស្រុក​កំពង់ត្រឡាច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-

ខេត្តកំពង់ឆ្នាំង​៖​ក្មេងស្រី​ម្នាក់​ត្រូវ​ចោរ​មួយក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មក​ភ្ជង់ និង​បាញ់​ធ្លាយ​ប្រអប់ជើង​ប៉ង​ប្លន់​យក​ម៉ូតូ តែម​មិនបាន​សម្រេច យក​បានតែ​ខ្សែដៃ​មាស​២​ជី ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។ ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ស្ថិតនៅ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ខាងក្រោយ​វត្ត​អង្គរ​សេរី ភូមិ ស្នង​មុំ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់​។​
​ជនរងគ្រោះ ឈ្មោះ ផាវ សុផាន ភេទ​ស្រី​អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួស​ប្រអប់ជើង​ខាងស្តាំ​។​
​បើតាម​ប្រភពព័ត៌មាន​ពី​ក្មេងស្រី​អ្នករួមដំណើរ​ជាមួយ និង​ជនរងគ្រោះ​ផ្ទាល់ បាន​រៀបរាប់​អោយដឹងថា ដើមឡើយ​រូបគាត់​និង​មិត្តភក្តិ​ទាំងអស់ មាន​គ្នា​ចំនួន​៥​នាក់ បានធ្វើ​ដំណើរ​ដោយ​ម៉ូតូ ២​គ្រឿង​១​គ្រឿង​ជិះ​គ្នា​២​នាក់ ជិះ​ក្រោយ និង​ម៉ូតូ​ជនរងគ្រោះ​ជិះ​មុខ​ម៉ាក​សង់ C125 ស៊េរី​ឆ្នាំ​2011 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C.3178 គាត់​ជិះ​គ្នា​៣​នាក់ (​ជនរងគ្រោះ​)​ជា​អ្នកបើក​ចេញពី​ភូមិ​ថ្ម​ឥដ្ឋ គោលបំណង​ជូន​ម្តាយមីង​ទៅ ផ្ទះជួល នៅ​រោងចក្រ​មានកម្ម​វិធី​ហូបចុក​ជួបជុំគ្នា​នៅ​ភូមិ​ស្ពាន​ពោធិ៍ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​ពេលមកដល់​ចំណុច​កន្លែងកើតហេតុ ខាងលើ​ស្រាប់តែ​ជនសង្ស័យ មាន​គ្នា​២​នាក់​ស្លៀកពាក់​ស៊ីវិល ពាក់មួក​សុ​វត្តិភាព​ទាំ​ពីរ​នាក់ ជិះ​ម៉ូតូ​ធំ ម៉ាក SL ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​អែប ហើយក៏​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក មក​ភ្ជង់​ជនរងគ្រោះ ឱ្យ​ប្រគល់​ម៉ូតូ​ឱ្យ​រូបគេ តែ​ជនរងគ្រោះ មិន​ព្រម​ប្រគល់ ហើយក៏​ត្រូវ​ជនសង្ស័យ បាញ់​១​គ្រាប់​ចំ​ទូក​ម៉ូតូ​ខាងឆ្វេង ធ្លាយ​ទៅខាង​ស្តាំ​ក៏ត្រូវ ប្រអប់ជើង​ជនរងគ្រោះ ខាងស្តាំ​បៀម​គ្រាប់​ជាប់​នៅក្នុង​ជើង ក៏ត្រូវ​ជនសង្ស័យ​បេះ​ខ្សែដៃ មាស​សុទ្ធ​មាន​ទម្ងន់​២​ជី ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តងទៅ ហើយ​ជនរងគ្រោះ​ត្រូវ​អ្នករួមដំណើរ និង​អ្នកជិតខាង​នាំយក​នៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ឯកជន តែ​វណ្ណា នៅ​សាលា​លេខ​ប្រាំ​។​
​ក្រោយ​កើតហេតុ ប្រហែល​១​ម៉ោង​ក្រោយមក​ទើប​គេ​ឃើញ មាន​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​មកដល់​កន្លែងកើតហេតុ បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​តែប៉ុណ្ណោះ​៕

fn-2016-05-30-08-24-44-2fn-2016-05-30-08-24-44-1