អ្នកគាំទ្រ​ Real Madrid ១២​នាក់​ត្រូវ ISIS បាញ់សម្លាប់​ក្នុង​ក្លឹប​កម្សាន្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-

​បា​កដាដ​៖​មនុស្ស​ចំនួន​១២​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បាញ់​មួយ​ក្នុង​ក្លឹប​កម្សាន្ត​មួយកន្លែង​នៅ​តំបន់ Baquba ចម្ងាយ​ប្រមាណ ៦៥​គីឡូម៉ែត្រ​ពី​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់​។​
បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃទី​៣០ ខែឧសភា​បាន​ឲ្យ​ដឹងថា នេះ​គឺជា​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមមនុស្ស​នៅក្នុង​ក្លឹប​កម្សាន្ត​មួយ​ខណៈ​មនុស្ស​ជាច្រើន​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន Champions League រវាង​ក្រុម Real Madrid និង Atletico Madrid​។​
​ប៉ូលិស​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ទាំង ១២​នាក់​នោះ​គឺ​សុទ្ធសឹង​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ក្លឹប Real Madrid ដែលមាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៣០​ឆ្នាំ​។ ប្រភព​បញ្ជាក់ថា ការបាញ់ប្រហារ​នោះ ត្រូវបាន​ធ្វើឡើង​នៅពេល​ការប្រកួត​ចង់​តង់​ទី​២ ពោលគឺ​មុនពេល​ចាប់ផ្ដើម​ប៉េ​ណា​ល់​ទី ក្នុង​លទ្ធផល ១-១៕

341F9C5D00000578-3588336-image-a-86_1463151006642