សិល្បៈ៖សង្គ្រាមពាក្យសម្តីបានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមកពន្លះទៅលើអតីតស្វាមីលោក យុត្ថារ៉ា ឆានី និងភរិយាក្រោយរបស់លោកយ៉ាងចាស់ដៃ បន្ទាប់ពីមានការម៉ាក់ងាយមកលើនាងពីសំណាក់ភរិយាក្រោយ។
ផ្តើមចេញសង្គ្រាមពាក្យសម្តីដៀមដានគណេយ្យហ្វេសប៊ុកដែលបានដាក់ឈ្មោះថា អូនសួស្តី ដែលទំនងជាភរិយាក្រោយរបស់លោក យុត្ថារ៉ា ឆានី បានធ្វើការម៉ាក់ងាយមកលើអ្នកនាង ចន ច័ន្ទលក្ខិណា ថា ជាមនុស្សស្រីដែលមិនចេះធ្វើអ្វីទាំងអស់ ក្រៅតែពីការដើរទិញខោអាវក្នុងផ្សារ សំណាងដែលគាត់(យុត្ថារ៉ា ឆានី) បានរួចកម្មពារពីស្រីដែលគ្មានមាយាទ។
ពាក្យសម្តីទាំងនេះបានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ក្តៅចុងច្រមុះ ប្រៀបដូចភ្នំភ្លើងផ្ទុះដែលមានកម្តៅរាប់សិបម៉ឺនអង្សារ ដោយបានឆ្លើយតបទៅនឹងការរិះគន់នេះថា មិនត្រឹមត្រូវដូចអ្វីដែលនាងបានព្យាយាមលះបង់តស៊ូដើម្បីកូនស្រីរបស់នាងដោយគ្មានស្វាមីនាពេលកន្លងមកនេះឡើយ និងបានផ្តាំទៅអតីតស្វាមីនាងលោក យុត្ថារ៉ា ឆានី ឲ្យមានការប្រដៅដល់ភរិយាក្រោយរបស់លោកផងដែរ។
តាមបណ្តាញសង្គមហ្វេសប៊ុកតារាសម្តែងនិងបង្ហាញម៉ូតអ្នកនាង ចន ច័ន្ទលក្ខិណា បានសសេរថា“ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះខំប្រៀនប្រដៅនិងបញ្ចុះបញ្ចូលទឹកចិត្តកូនអោយគោរព្យនិងស្រលាញ់គេដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ាដូច្នេះក៏ជាម៉ាក់កូនដែរ ចរិកបែបណឹងតើបានកូនខ្ញុំជួបម្តងជា២ដងហើយលែងហ៊ានជួបទៀត” ។
អ្នកនាងបញ្ជាក់ថា “ខ្ញុំចេះតែឆ្ងល់ហើយសួរកូនតែកូនមិនប្រាប់ ដឹងតែនិយាយថាខ្លាចមីង
បើកុំតែនៅគិតថាជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខអោយទេ សូមប្រាប់អ្នកក្រោយលោកផងកុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទមិនមែនខ្ញុំចិញ្ចឹមកូនម្នាក់ឯងយ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯងដើម្បីទុកលុយអោយកូនរៀន 100ក៏មិនបានជួយផងហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯងប៉ុណ្ណឹងហើយនៅហ៊ានអោយនាងមកមើលងាយខ្ញុំទៀត នាងក៏មានកូនដែរនាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង” ។
តាមរយះសារដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះជាសាធារណះវាយប្រហារតបទៅវិញនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាឡើយពីសំណាក់ភរិយា នឹងក៏ដូចជាលោក យុត្ថារ៉ា ឆានី នៅឡើយទេ។
ជាការកត់សម្គាល់ចំណងអាពាហ៍ពិពាហ៍រវាងលោក យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់ត្រូវបានគេលើកតម្កើងថា ជាគូស្វាមីភរិយា ដ៏ស័ក្ដិសមមួយគូ នៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នា តាំងពីរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ១៩៩៩មក ។ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក ក៏មានលេចឮថា ពួកគេទាំងពីរ មានភាពរង្គោះរង្គើ ទើបរហូតមកដល់អំឡុងឆ្នាំ២០១៣ ពួកគេទាំងពីក៍បានសម្រេចចិត្តលែងលះគ្នាដោយការព្រមព្រៀងគ្នាដោយផ្តិតមេដាយមិនឡើងតុលាការឡើយ ក្នុងពួកគេបានបន្សល់ទុកនូវចំណងដៃកូនស្រីម្នាក់ផងដែរ ៕