ការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងបរាជ័យទៀតហើយ
សេអ៊ូល៖រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានថ្លែងថា នៅថ្ងៃអង្គារ ទី៣១ ខែឧសភានេះការព្យាយាមបាញ់សាកល្បងមីស៊ីលរយៈមធ្យមថ្មីម្ដងទៀតរបស់កូរ៉េខាងជើងត្រូវបរាជ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មីនេះ នៅម៉ោងប្រមាណ ៥៖២០នាទី ដោយបាញ់ចេញពីតំបន់ Wonsan ជាកន្លែងមួយដែលកូរ៉េខាងជើងតែងតែបាញ់សាកល្បងមីស៊ីល ប៉ុន្តែលើកនេះ វាបរាជ័យដូចកាលពីខែមេសាកន្លងទៅដែរ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះត្រូវបានគេមើលឃើញថា បានរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺមិនខ្លាចនឹងការដាក់ទណ្ឌឡើយ៕