​ផឹក​ស្រវឹង​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​ពោធិ៍​លង់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​ដោយសារ​តែមាន​ជម្លោះ​ក្នុង​គ្រួសារ​រហូត​មាន​វិបត្តិ​ផ្លូវចិត្ត​បុរស​ម្នាក់​ផឹកស្រា​ជោក ហើយ​ចុះ​ហែល​ទឹក​ក្នុង​ស្ទឹង​ពោធិ៍សាត់​បណ្ត​ល​ឲ្យ​លង់​ស្លាប់​តែម្តង​។ ហេតុការណ៍​នេះ​កើត​ឡង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចុង​កោះ​សំពៅ​មាស ស្ថិត​ក្នុងភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​
ជនរងគ្រោះ ឈ្មោះ ហួរ អាយុ​ប្រហែល ៥០​ឆ្នាំ ជា​អាជីវករ​លក់ដូរ រស់នៅ​ភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​
​តាម​ប្រភព​បាន​ឲ្យ​ថា ជនរងគ្រោះ​ជានិច្ច​ជា​កាល​ធ្លាប់មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​តែងតែ​ផឹកស៊ី​ស្រវឹង​ជោគជាំ ជា​រៀង​រៀងរាល់ថ្ងៃ​។ ប្រភព​បន្តថា នា​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ផឹកស៊ី​ស្រវឹង​ដូច​សព្វមួយដង ហើយ​បាន​ទាស់​មាត់​ទាស់សម្តី​ជាមួយ​គ្រួសារ រួច​ក៏​ដើរទៅ​ងូតទឹក​ស្ទឹង​ពោធិ៍សាត់ ដោយ​ហែល​ទាំង​កម្រោល​រហូតដល់​ដាច់ខ្យល់​ស្លាប់ ក្នុង​ស្ទឹង​តែម្តង​។ បច្ចុប្បន្ន​សាកសព ត្រូវបាន​ក្រុមគ្រួសារ ស្រង់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13344773_1608952472752451_8340051230898586788_n