មន្រ្តី CPP បដិសេធចំពោះការលើកឡើងរបស់ EU
រាជធានីភ្នំពេញ៖លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានបដិសេធចំពោះការលើកឡើងរបស់ EU ដោយបញ្ជាក់ថា ស្ថានភាពនយោបាយ កម្ពុជា នាពេលបច្ចុប្បន្ន គឺមានសភាពជាធម្មតាគ្មានអ្វីប្រែប្រួល និងព្រួយបារម្ភឡើយ ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ដោយបានសម្តែងការសោកស្តាយ ចំពោះព្រឹត្តិការណ៍នយោបាយនៅកម្ពុជា និងអំពាវនាវឲ្យមានការជួបចរចាពិភាក្សាដោយសន្តិវិធីឡើងវិញ ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការបោះឆោ្នតនាពេលខាងមុខ៕