ចិន​៖​ទូក​នេសាទ​ដែល​ឥណ្ឌូណេស៊ី​ចាប់​ឃាត់ទុកគឺ​ធ្វើ​ប្រតិបត្តិការ​ស្របច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2016 ក+ ក-

​ប៉ា​កាំ​ង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុន​យី​ង បាន​ថ្លែងថា ទូក​នេសាទ​មួយគ្រឿង​ដែល​ត្រូវ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​ចាប់​ឃាត់ទុក​កាល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នោះ​បានធ្វើ​ប្រតិបត្តិការ​ដោយ​ស្របច្បាប់​។ ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​។​
​លោកស្រី​បាន​អះអាងថា អ្នកនេសាទ​ជនជាតិ​ចិន​ទាំង​នោះបាន​នេសាទ​តាម​ធម្មតា​នៅលើ​ដែនទឹក​របស់​ចិន ហើយ​ចិន​បានបង្ហាញ​បញ្ហា​នេះ​ទៅ​ភាគី​ឥណ្ឌូណេស៊ី​។ លោកស្រី​បញ្ជាក់ថា នេះ​គឺជា​ការ​ផ្ទុះឡើង​នូវ​ភាព​តានតឹង​ថ្មី​មួយទៀត​រវាង​ប្រទេស​ទាំងពីរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន AFP​។​
​អាជ្ញាធរ​ឥណ្ឌូណេស៊ី​អះអាងថា ទូក​នោះបាន​ចូល​នេសាទ​ដោយ​ខុសច្បាប់​។ ទូក​នេសាទ​នោះ​ត្រូវបាន​គេ​នាំយកទៅ​ច្រាំង​សមុទ្រ ហើយ​ក្រុម​នាវិក​ចិន​៨​នាក់​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​។​
​គួរ​បញ្ជាក់ថា អ្នកនេសាទ​បរទេស​ក្នុង​ចំនួន​កាន់តែច្រើន​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន បន្ទាប់ពី​ក្រុង​ហ្សា​កាតា​បានចាប់ផ្ដើម​ប្រតិបត្តិ​ការបង្ក្រាប​ដ៏​តឹងរ៉ឹង​មួយ​ទៅលើ​ការនេសាទ​ខុសច្បាប់​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ ទូក​នេសាទ​ខុសច្បាប់​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​ប្រទេស​នេះ​ដុត​បំផ្លាញចោល​៕

20160531-vod-udom-g-China-protests-seizure-of-of-fishing-boat-by-Indonesia