នគរបាល​ស្រុក​សំបូរ ចាប់​ឪពុកចុង​ម្នាក់​ពីបទ​រំលោភ​សេព​ស​ន្ថ​វៈកូនស្រី​អាយុ​១៣​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2016 ក+ ក-

អត្ថបទ៖032 MKP

ខេត្តក្រចេះ​៖ កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​សំបូរ បាន​ចាប់​ឃាត់ខ្លួន​បរ​ស់ម្នាក់ ដែលជា​ឪពុកចុង ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វះ លើ​កូនស្រី​ចុង​របស់ខ្លួន​អាយុ ១៣​ឆ្នាំ​រហូត​បានសម្រេច​។

​ការចាប់ខ្លួន​ឪពុកចុង​ដែល​រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំនេះ ធ្វើឡើង​កាល​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រែ​ល្អក់ ក្នុងភូមិ​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្តក្រចេះ​។ ក្រោយពេល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន ប៉ុស្តិ៍​ក្បាលដំរី​រួចមក​។​

​លោ​អនុ​សេនីយ៍ ណ​យ ស៊ី​ថាច អធិការ​ង​នគ​បាល​ស្រុក​សំបូរ​ទ​ទួ​បន្ទុក​ផ្នែ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគ​បាល​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី ស្នងការរង ទទួល យុ​ទ្តិ​ធម៌ កំលាំង​នគ​បាល​ស្រុក​សំបូរ បាន​ចុះ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ នៅ​ទីតាំង​ដូចខាងលើ​។​

យោងតាម​ពាក្យបណ្តឹង លោក​អធិការរង​បានបញ្ជាក់​ឲ្យ​ដឹងថា ឪពុកចុង​ដែល​រង​ការចោទប្រកាន់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ឈ្មោះ មាស មន អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ដូន​មាស ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែង​ឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ន ស រ អាយុ​១៣​ឆ្នាំ រស់នៅ​ជាមួយគ្នា​។​

​លោក បាន​បន្តទៀតថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកចុង​ចាប់រំលោភ​បានសម្រេច កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី​២៧ ខែឧសភា កន្លងទៅនេះ នៅក្នុង​ព្រៃ​សហគម​ន៏​មួយកន្លែង ក្នុងស្រុក​សំបូរ ខ​ណៈដែល​ឪពុកចុង​រូបនោះ​បបួល​នាង​ចូល​ព្រៃ​កាប់​អុស​យកមក​ទុក​ដាំបាយ​។​

​ក្រោយពេល​រំលោភ​រួច ជនសង្ស័យ​បាន​គំរាម​ដល់​ក្មេងស្រី​រងគ្រោះ​ថា បើ​ហ៊ាន​ប្រាប់​រឿង​ដល់​ម្តាយ ឬ​អ្នកណា​ផ្សេង គេ​នឹង​សម្លាប់ចោល​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ និង​កសាង​សំណុំ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តក្រចេះ ដើម្បី​ចាត់ការ​តាមច្បាប់​៕

1!-11!-2