រាជធានីភ្នំពេញ៖បុរសម្នាក់ត្រូវយាមធនាគារកម្ពុជាសាធារណៈចាប់វាយទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីយកដំបងដែកវាយបំបែកទូ ATM ដើម្បីលួចយកលុយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ស្ថិតនៅអគារអ៊ែតវូដ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេកកើតហេតុគេឃើញបុសជាជនសង្ស័យ ដើរតាមផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានចូលទៅក្នុង បន្ទប់ដាក់ទូ ATM រួចយកដំបងដែកវាយបំបែក ក្នុងគោលបំណងដើម្បីយកលុយ។ ប្រភពបន្តថា នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រាប់សន្ដិសុខដែលយាមនៅទីនោះឃើញ ក៏នាំគ្នាចាប់ជនសង្ស័យវាយម្នាក់មួយដៃមួយ មួយជើង ឡើងទ្រមខ្លួន។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ យកទៅសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕