ប៉ូលិសតួកគីឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៥២នាក់ប៉ងលួចលេខសម្ងាត់តាមទូ ATM
តៃប៉ិ៖ជនជាតិចិនតៃវ៉ាន់ចំនួន៥២នាក់ត្រូវបានប៉ូលិសតួកគីចាប់ខ្លួនដោយសង្ស័យថា ពួកគេទាំងនោះ បានប្រមូលផ្តុំគ្នាជាបណ្តាញ និងដាក់បំពាក់កាមេរ៉ាសម្ងាត់នៅតាមទូ ATM ដើម្បីតាមដានអតិថិជនមកដកលុយ រួចក៏ធ្វើការលួចលេខ សម្ងាត់។ នេះបើយោងតាមការបញ្ជាក់អាជ្ញាធរកោះតៃវ៉ាន់ ។
យោងតាមសារព័ត៌មានស៊ិនហួរបានចេញផ្សាយថា ជនជាតិចិនតៃវ៉ាន់ទាំង៥២នាក់នោះ កំពុងតែស្ថិតនៅក្រោម ការស៊ើបអង្កេត និងសួរចម្លើយនៅឡើយ ទៅលើការចោទប្រកាន់ខាងលើនេះ។
គួរបញ្ជាក់ថាជនជាតិចិនតៃវ៉ាន់ រាប់សិបនាក់ទៅហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនលើបទល្មើសទូរគមនាគមន៍ នៅក្នុងឆ្នាំ២០១៦នេះ នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសកេនយ៉ា និងម៉ាឡេស៊ី៕