ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលបេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងបំពេញវិជ្ជាលើកទី១ សម័យប្រឡង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជនប្រលងជាប់ ចំនួន២៣,១២៦នាក់ ត្រូវនឹង២៥% ក្នុងចំណោមបេក្ខជនសរុបជិត ៩ ម៉ឺននាក់។
ប្រីយមិត្តអាចចូលមើលលទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិ និងបំពេញវិជ្ជាលើកទី១នៅតាមបណ្ដាខេត្ត រាជធានីតាមអាសយដ្ឋានដូចខាងក្រោម ៖
*ខេត្តស្វាយរៀងមានបេក្ខជនប្រឡងចំនួន៣០៤៨នាក់ ស្រី១២០៥ ជាប់៨០០នាក់ ស្រី៣៧២ភាគច្រើនជាប់និទ្ទេសE។ សូមចុចមើលលទ្ធផលទាំងស្រុង៖ http://goo.gl/Kl5h7R
*ខេត្តព្រៃវែងមានបេក្ខជនប្រឡងចំនួន៥៣២៨នាក់ ស្រី២៣១១នាក់ ជាប់១១៥១នាក់ ស្រី៥៥៦នាក់ ក្នុងនោះជាប់និទ្ទេសម្នាក់ឈ្មោះ យាន សោភា ភេទស្រី មកពីវិទ្យាល័យព្រះអង្គឌួង និងនិទ្ទេសBមាន១១នាក់។
សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/Y1YbC2
*ខេត្តកំពង់ចាមមានបេក្ខជនប្រឡងចំនួន៨៥០៧នាក់ ស្រី៤១៤១ ជាប់២១១៤ ស្រី១១៥២នាក់ ក្នុងនោះជាប់និទ្ទេសAម្នាក់ឈ្មោះ អ៊ិត ស្រីពៅ ភេទស្រី មកពីវិទ្យាល័យសម្ដេចជួនណាត និងនិទ្ទេសBមាន១២នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/dusmmV
*ខេត្តកំពង់ធំមានបេក្ខជនប្រឡងចំនួន៣៨០៩នាក់ ស្រី១៧៤៧នាក់ ជាប់៩១៦នាក់ ស្រី៥០៤នាក់ ជាប់និទ្ទេសB៩នាក់។សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/sMrHS7
*ខេត្តតាកែវ មានបេក្ខជនប្រឡង៨២៨១នាក់ ស្រី៣៥៣៥ ប្រឡងជាប់២១១៥នាក់ ស្រី១០២៧ ជាប់និទ្ទេសB១៣នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/brzHJv
*ខេត្តស្ទឹងត្រែងមានបេក្ខជនប្រឡងសរុបចំនួន៧១៣នាក់ ស្រី២៨៧នាក់ ប្រឡងជាប់១៤៤នាក់ ក្នុងនោះស្រី៧០នាក់។សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/5mMGfT
*ខេត្តកំពតមានបេក្ខជនប្រឡងសរុបចំនួន៤៣១៧នាក់ ស្រី ២០០៥នាក់ ប្រឡងជាប់១០៩៨នាក់ ស្រី៥៥៤នាក់ ជាប់និទ្ទេសBមាន៦នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/h8RkL8
*ខេត្តកោះកុងមានបេក្ខជនប្រឡងសរុបចំនួន ៨១៩នាក់ ស្រី៣៧៤នាក់ ប្រឡងជាប់១៨៣នាក់ ក្នុងនោះស្រី៩១នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/3FoF7h
*ខេត្តបន្ទាយមានជ័យមានបេក្ខជនប្រឡងសរុបចំនួន ៣៣២៤នាក់ ស្រី១៥០១ ប្រឡងជាប់៧២០នាក់ ស្រី៤០៨នាក់ ជាប់និទ្ទេសB២នាក់។សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/STbZyw
*ខេត្តមណ្ឌលគិរីមានបេក្ខជនប្រឡងសរុបចំនួន ១៩១នាក់ ស្រី៧៧នាក់ ប្រឡងជាប់៤៥នាក់ ក្នុងនោះស្រី២៧នាក់។សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/eTPdgG
*ខេត្តព្រះវិហារមានបេក្ខជនប្រឡងសរុបចំនួន ១១៦១នាក់ ស្រី៥៧០នាក់ ប្រឡងជាប់៤៥៤នាក់ ក្នុងនោះស្រី២៤៧នាក់។សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/Z2qcrV
*ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងសរុបចំនួន៣៤៨០នាក់ ស្រី១៥០៣នាក់ ប្រឡងជាប់៥៨០នាក់ ស្រី២៩៤នាក់ ជាប់និទ្ទេសA ឈ្មោះ ចាន់ កិត្យាភារ៉ា ភេទស្រីមកពីវិទ្យាល័យកំពង់ស្ពឺ និងនិទ្ទេសBមាន៦នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/V79CZG
*ខេត្តបាត់ដំបងមានបេក្ខជនប្រឡងសរុបចំនួន ៥៥៧៣នាក់ ស្រី២៧៩២នាក់ ប្រឡងជាប់១០៩៧នាក់ ស្រី៥៨៩ ជាប់និទ្ទេសB១៦នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/wuVsmw
*ខេត្តព្រះសីហនុមានបេក្ខជនប្រឡងសរុបចំនួន ១៦៤៩នាក់ ស្រី៧៤០នាក់ ប្រឡងជាប់៩១០នាក់ ស្រី១៦៨នាក់ ជាប់និន្ទេសB២នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/S4NMxU
*ខេត្តរតនគិរីមានបេក្ខជនប្រឡងសរុបចំនួន៦៣១នាក់ស្រី២៤៦នាក់ ប្រឡងជាប់១៥១នាក់ ក្នុងនោះស្រី៦៣នាក់។
សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/rSQzkb
*ខេត្តកែប មានបេក្ខជនប្រឡងសរុបចំនួន២៨៨នាក់ ស្រី១៤៥នាក់ ប្រឡងជាប់៦៨នាក់ ស្រី៤០នាក់។
សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/gyokql
*ខេត្តក្រចេះមានបេក្ខជនប្រឡងសរុបចំនួន១៥២៨នាក់ ស្រី៧៩៧នាក់ ប្រឡងជាប់៤៧៧នាក់ ស្រី២៩៩នាក់ ជាប់និទ្ទេសBមាន២នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/PFNWgk
*ខេត្តឧត្តរមានជ័យមានបេក្ខជនប្រឡងសរុបចំនួន៨៣៧នាក់ ស្រី៣៣៥នាក់ ប្រឡងជាប់២៣៧នាក់ ក្នុងនោះស្រី៩១នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/P1vh55
*ខេត្តសៀមរាបមានបេក្ខជនប្រឡងសរុបចំនួន៥៥៦៤នាក់ ស្រី២៨១៦នាក់ ប្រឡងជាប់១៥១៦នាក់ ក្នុងនោះស្រី៨៦៦នាក់ ជាប់និទ្ទេសA២នាក់ ទី១. វណ្ណ លីណា ភេទប្រុស មកពីវិទ្យាល័យ១០មករា ១៧៩ ទី២. ឈ្មោះ សិទ្ធិ សុខផល្គុណ មកពីវិទ្យាល័យមាសវត្តស្វាយ និងនិន្ទេស២៤នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/cR96Zr
*ខេត្តពោធិ៍សាត់ មានបេក្ខជនប្រឡងសរុបចំនួន២២៤៥ ស្រី១០៤៨នាក់ ប្រឡងជាប់ចំនួន៥៥០នាក់ ក្នុងនោះស្រី៣០៤នាក់ និទ្ទេសB ៣នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/8VN5Ma
*ខេត្តកំពង់ឆ្នាំងមានបេក្ខជនប្រឡងសរុបចំនួន៣០៨៧ ស្រី១៥០៩នាក់ ប្រឡងជាប់៨២៤នាក់ ស្រី៤៣៦នាក់ ជាប់និទ្ទេសAម្នាក់ឈ្មោះ ចាន់ ពិចិត្រ មកពីវិទ្យាល័យព្រះបាទសុរាម្រិត និងនិទ្ទេសB៦នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង៖http://goo.gl/mzd9y5
*ប៉ៃលិនមានបេក្ខជនប្រឡងសរុបចំនួន២៣៧នាក់ ស្រី១០០នាក់ ប្រឡងជាប់៨៦នាក់ក្នុងនោះស្រី៤០នាក់។ សូមចុចមើលលទ្ធផលទាំងស្រុង ៖http://goo.gl/JXfwO4
*សូមចុចមើលលទ្ធផលមណ្ឌលរាជធានីភ្នំពេញទាំងស្រុង៖http://goo.gl/zAy1Za
*សូមចុចមើលលទ្ធផលលទ្ធផលមណ្ឌលខេត្តកណ្តាលទាំងស្រុង៖http://goo.gl/T2dxNH
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំនេះបានប្រព្រឹត្តិទៅនាសម័យប្រឡង ០៤និងទី៥ សីហា ២០១៤ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៩៣ ៤៥៦នាក់ ចែកចេញជា ១៥៤ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១៤០ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៤ មណ្ឌល ស្មើនឹង ៣ ៧៧៩បន្ទប់៕