អត្ថបទ៖ 032 MKP
ខេត្តក្រចេះ៖ បុរសខ្មែរអ៊ិស្លាមម្នាក់ត្រូវសមត្ថកិច្ច ស្រុកសំបូរ ខេត្តក្រចេះ ចុះចាប់ដល់លំនៅឋាន បន្ទាប់ពីមានពាក្យបណ្តឹងពីសំណាក់ឪពុកម្តាយក្មេកចោទថា បុរសរូបនេះបានវាយប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១សៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចភ្នំខៀវ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ក្រោមការចង្អុលបង្ហាញណែនាំនិងបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ កម្លាំងជំនាញនគរបាលស្រុកសំបូរដឹកនាំដោយលោក ណយ សុីថាច អធិការងទទួលការងារយុត្តិធម៌ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សាមានស្ថានទំងន់ទោស។
បើតាមការអោយដឹងពីលោក ណយ សុីថាច អធិការងទទួលបន្ទុកការងារយុត្តិធម៌ ថា ជនសង្ស័យឈ្មោះ សា កក ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែឥស្លាម រស់នៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក បន្តអោយដឹងថា កាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ សា កក បានធ្វើសកម្មភាពប្រេីអំពេីហិង្សាវាយទៅលេីប្រពន្ធរប់ខ្លួនឈ្មោះ មីន សុីម៉ាស បណ្ដាលឲ្យរបួសគ្រាំគ្រាយ៉ាងខ្លាំង ហេីយជនសង្ស័យឈ្មោះ សា កក បានដឹកប្រពន្ធយកមទុកជាមួយឳពុកម្ដាយក្មេករបស់ខ្លួននៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ រួចហើយជនសង្ស័យក៏ត្រឡបមកផ្ទះខ្លួនវិញនៅស្រុកឆ្លូង។
ឪពុកម្ដាយស្ត្រីរងគ្រោះ ក្រោយពេលឃេីញសភាពកូនទ្រុឌទ្រោមខ្លាំង ក៏ធ្វើការសួរនាំ ហើយបានដឹងពីដំណេីររឿងប្ដីវាយធ្វេីបាប។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ឪពុកម្ដាយស្ត្រីរងគ្រោះបានយកកូនទៅព្យាបាលនៅប្រទេសវៀតណាមរហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ខាងមន្ទីរពេទ្យវៀតណាម បានប្រាប់ថា ជំងឺនេះមិនអាចព្យាបាលបានទេ ឲ្យឪពុកម្ដាយយកកូនទៅផ្ទះវិញ ហេីយពួកគាត់យកកូនត្រឡប់មកវិញដល់ព្រំដែនវៀតណាម/កម្ពុជា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង។ គាត់ក៏យកសពកូនស្រី របស់គាត់មកធ្វើ៩បុណ្យតាមប្រៃណីនៅស្រុកកំណើត ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ។
បន្ទាប់ពីធ្វើបុណ្យរួចរាល់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឪពុកម្ដាយស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹងហេីយកម្លាំងការិយាលយ័ជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យកមកសួរនាំនៅអធិការស្រុកសំបូរ និងបញ្ជូនទៅការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដេីម្បីចាត់ការបន្ដតាមនីតិវិធីតុលាការ៕