មណ្ឌលគិរី៖ ការដឹកជញ្ជូនឈើខុសរបស់ពួកឈ្មួញខាងខេត្តរនៈគិរី ដែលធ្វើការដឹកជញ្ជូនរាល់យប់ មិនមានការទប់ស្កាត់ និងបង្ក្រាបពីសមត្ថកិច្ច និងជំនាញដែលនៅប្រចាំការនៅក្នុងស្រុកកោះញែក ឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកកោះញែកបានប្រាប់ភ្នាក់ងារ មេគង្គប៉ុស្តិ៍ ឲ្យដឹងថា
ការចរាចរណ៍ដឹកជញ្ជូនឈើខុសច្បាប់មានជារៀងរាល់យប់របស់ពួកឈ្មួញមិនដែលឃើញមានការបង្ក្រាបម្តងឡើយ ។ករណីដែលមិនបង្ក្រាប ត្រូវបានពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញត្រូវរ៉ូវគ្នាជាប្រព័ន្ធទើបបានជាមានការដឹកជញ្ជូនបានរលូនដូច្នេះ។
ប្រភពបានបន្តទៀតថាៈការធ្វើចរាចរណ៍ដឹកឈើល្មើសច្បាប់រាល់យប់នេះ ដឹកឆ្លងកាត់មុខកន្លែងសមត្ថកិច្ច និងជំនាញមួយចំនួនដូចជាទីស្នាក់ការអាវុធហត្ថស្រុកកោះញែក ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរយ៉ ក្នុងស្រុកកោះញែក ដែលឈរជើងនៅតាមដងផ្លូវនោះ ប៉ុន្តែគេមើលមិនឃើញទេ។
ប្រជាពលរដ្ឋ បានសំណូមពរតាមរយៈភ្នាក់ងារ មេគង្គប៉ុស្តិ៍ ដោយសង្ឃឹមថា ដំណឹងខាង លើនេះ នឹងបានដឹងឮទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្ត អាចចាត់វិធានការ ទប់ស្កាត់នូវជំនួញឈើនៅក្នុងស្រុកកោះញែក ដែលបានកម្រើកឡើងវិញពេញបន្ទុកនេះ៕