រាជធានីភ្នំពេញ៖ភ្លើងប្រចណ្ឌផ្ទុះចេញគូស្នេហ៍ស្រីស្រលាញ់ភេទដូចគ្នា ខណៈដែលតួអង្គជាប្រុសបានចោទប្រកាន់តួអង្គជាស្រីថា មានប្រុសផ្សេងក៏វាយតប់គ្នាផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍នាំទៅធ្វើការសាកសួរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលផ្លូវបេតុង ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ស្រីដែលជាគួអង្គប្រុសប្រចណ្ឌវាយគូស្នេហ៍ឈ្មោះ កូ ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកចាក់បទចំរៀងនៅបន្ទប់ខារ៉ាអូខេរីករាយចាស់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅឃុំពន្លក ស្រុកប្រសាទ ខេត្តព្រៃវែង។ ចំណែកតួស្រីមានឈ្មោះ អាង ហួ ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរដូចគ្នា ធ្វើការនៅហាងខារ៉ាអូខេរីករាយទី១ មានស្រុកកំណើត នៅឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកទាំង២នាក់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើជាមួយគ្នា។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ស្រីជាតួអង្គប្រុសបានប្រចណ្ឌសង្សាររបស់ខ្លួន ដោយចោទថា មានប្រុសថ្មី ក៏កើតទៅជាទំនាស់ទាស់ទែង និងឈានដល់វាយតប់គ្នា ហើយអ្នកជិតខាងក៏បានប្តឹងនគរបាលអោយចុះទៅអន្តរាគមន៍។ ប្រភពបញ្ជាក់ថា អ្នកទាំង២នាក់ជាគូសង្សារនឹងគ្នា (ស្រលាញ់ស្រីដូចគ្នា) ដោយរស់នៅបន្ទប់ជួលជាមួយគ្នារយៈពេល១ឆ្នាំមកហើយ។
បន្ទាប់ពីសមត្ថកិច្ចបានហៅមកធ្វើការសាកសួរ ពួកគេទាំង២នាក់ឯកភាពថាបែកផ្លូវគ្នាចាប់ពីពេលនេះតទៅ៕