គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​៣​នាក់ របួស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៦​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​១​នាក់​) រងរបួស​ធ្ងន់ ៦​នាក់ (​ស្រី​១​នាក់​) របួសស្រាល គ្មាន ។​
ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច ៣, យាន​ផ្សេងៗ ១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១​លើក​, មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ១​លើក (​ស្លាប់ ១​នាក់​), ស្រវឹង ១​លើក (​ស្លាប់ ១​នាក់​) ។ ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ចរាចរណ៍ ៥​នាក់ (​យប់​១​នាក់​) ។
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ២.៧៣៤​គ្រឿង ក្នុងនោះ បានធ្វើ​ការអប់រំ​ចំនួន ១.២៤៥​គ្រឿង និង​ពិន័យ​សរុប ១.៤៨៩​គ្រឿង​៕

1-!-2