ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងលេងទាត់បាល់នៅវាលស្រែ
ខេត្តសៀមរាប៖ក្មេងប្រុសអាយុ១៦ឆ្នាំ ម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលរូបគេកំពុងលេង បាល់ទាត់ជាមួយមិត្តភក្តិ។ ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង១០នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងវាលស្រែមួយ ដែលមានទីតាំង ស្ថិតនៅក្រុមទី១៦ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាក់ ហាត់ដាវី អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ តាមការពិនិត្យសាកសព ជនរងគ្រោះ ពិតជាស្លាប់ដោយសាររន្ទះបាញ់ ពិតប្រាកដមែន។ ក្រោយពីការពិនិត្យសាកសពរួចកម្លាំង នគរបាលបានប្រគល់សពជន រងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ (គេហទំព័នគរបាលជាតិ)