ចាប់ថ្ងៃទី៦ ដល់១៣ ខែមិថុនា កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន
រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិនុថានេះ បានសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន៕