អាមេរិកអំពាវនាវឲ្យចិនរកដំណោះស្រាយការទូតលើបញ្ហាសមុទ្រចិនខាងត្បូង
ប៉េកាំង៖សារព័ត៌មានស៊ិនហួចេញផ្សាយនៅមុននេះបន្តិចថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអំពាវនាវឲ្យប្រទេសចិនស្វែងរកដំណោះស្រាយការទូតលើបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក John Kerry បានមកដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំចំនួន៣ថ្ងៃ ដែលតែងតែពិភាក្សាគ្នាទៅលើយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ក្នុងភាពជាដៃគូ៕