កញ្ចប់​ញត្តិ​ស្នាម​មេដៃ​អ្នកគាំទ្រ CNRP ត្រូវបាន​បើក​ធ្វើការ​ស៊ើបអង្កេត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ បានចាប់ផ្តើម​បើក​កញ្ចប់​ស្នាម​មេដៃ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ហែ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​។​
គួររម្លឹកថា ​កាលពី​ថ្ងៃទី​៣០ ខែឧសភា កន្លងទៅ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោក យ៉ែម បុញ្ញ​រិ​ទ្ធ បានធ្វើ​ញត្តិ​មួយ​អមដោយ ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៨​ដុំ ស្មើនឹង​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ ដង្ហែ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ដោយ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ មនុស្ស​អាដហុក ៤​រូប អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត​១​រូប​។ ក្នុង​ញត្តិ​ក៏​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​មន្ត្រីជាន់ខ្ពស់ និង​តំណាងរាស្ត្រ គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ទាមទារ​ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់ ទៅលើ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ និង​ចៀសវាង​ការបោកប្រាស់​ព្រះមហាក្សត្រ នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិ​ស័ព្ទ​របស់​ព្រះអង្គ​នោះ នៅ​ថ្ងៃទី​៣១ ខែឧសភា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រគល់​ភារកិច្ច ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រៀបចំ​ស្រាវជ្រាវ​ស្នាម​មេដៃ តាម​វិធីសាស្ត្រ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ស្រាវជ្រាវ​ពី​ប្រជាជន​ដោយផ្ទាល់ ឬ​តាម​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​៕

fn-2016-06-06-11-27-05-2fn-2016-06-06-11-27-05-1