ស្លាប់​៥​នាក់ របួស​៣០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៥​លើក (​យប់​១០​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១៩​នាក់ និង​របួសស្រាល​១១​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​, រថយន្ត​ធុន​តូច​៧, រថយន្ត​ធុន​ធំ​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៩​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​, ស្រវឹង​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២៣​នាក់ (​យប់​១៤​នាក់ )​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៨៦៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,២៥៧​គ្រឿង និង​ពិន័យ​សរុប​១,៦០៨​គ្រឿង​៕

1-!-1