បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុង អង្គុយក្រោមផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ចោល​ប្រពន្ធ និង​កូន​២​នាក់ ខណៈដែល​កំពុង​អង្គុយ​ជ្រក​ភ្លៀង​នៅលើ​គ្រែ​ក្រោមផ្ទះ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​០៧ និង​២០​នាទី​យប់​ថ្ងៃទី​៥ មិថុនា ២០១៦ នៅ​ភូមិ​កណ្តាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។
​បុរស​ដែល​ស្លាប់​ឈ្មោះ សេង សៀង អាយុ​៤៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ខៀវ ផា អាយុ​៣៩​ឆ្នាំ មានកូន​២​នាក់​។​
ប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​ថា មុនពេល​កើតហេតុ មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​គាត់​និង​កូន​២​នាក់​បាន​នៅលើផ្ទះ ។ ចំណែក​ប្តី​គាត់​ជ្រក​ភ្លៀង​ដោយនៅ​អង្គុយ​លើ​គ្រែ​នៅក្រោម​ផ្ទះ ស្រាប់តែ​ភ្លាមនោះ មាន​ផ្លេកបន្ទោរ​ឆ្វាច​ចំ​ផ្ទះ​គាត់ បន្ទាប់មក​ក៏​បាញ់ផាំង​ឡើង​ហឹ​ង​ត្រចៀក និង​ង​ងិ​ត​មើល​អ្វី​មិនឃើញ​ទេ​។​
​ពេលនោះ​គាត់​ស្រវា​ដុត​ចង្កៀង​បំភ្លឺ មើល​កូនចៅ​ឃើញ​នៅ​ជុំគ្នា ហើយ​ក៏បាន​ស្រែកហៅ​ប្តី​គាត់​នៅក្រោម​ផ្ទះ តែ​មិនឮ​ឆ្លើយ ទើប​ប្រើ​កូន​ឱ្យ​ចុះទៅ​មើល ស្រាប់តែ​ឃើញ​ប្តី​គាត់​ត្រូវ​រន្ទះបាញ់​ស្លាប់​បាត់ទៅហើយ​។​
​ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​មែន ហើយ​បានប្រគល់​សព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

6aacc6e1-42c8-44be-9ab1-7cee835f9f7b