ព្យុះ និងទឹកជំនន់វាយប្រហារអូស្ត្រាលីមនុស្ស៧នាក់ស្លាប់ និងបាត់ខ្លួន
ស៊ីដនី៖សារព័ត៌មានស៊ិនហួបានផ្សាយថា ខ្យល់ព្យុះដ៏កំណាចមួយបានវាយប្រហារភាគខាងកើតប្រទេសអូស្ត្រាលី បានបង្កជាទឹកជំនន់បណ្តាលឲ្យមនុស្សបួននាក់បានស្លាប់ និងបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
ការវាយប្រហារដោយព្យុះ នៅតំបន់ឆ្នេរភាគខាងកើតនោះព្យុះបានវាយប្រហារចាប់តាំងពីថ្ងៃសៅរ៍ និងអាទិត្យសប្តាហ៍មុនដោយបណ្តាលឲ្យរលកទឹកសមុទ្រកើនឡើង និងវាយប្រហារឆ្នេរភាគខាងជើងទីក្រុងស៊ីដនីប្រវែង ៥០ម៉ែត្រ ឲ្យខូចខាតទាំងស្រុងតែម្តង។
បើតាមផ្នែកព្យាករណ៍អាកាសធាតុនៃសកលវិទ្យាល័យ New South Wales បានឲ្យដឹងថា រលក ធំៗនឹងបន្តវាយប្រហារមកលើឆ្នេរភាគខាងកើតប្រទេសបន្ថែមទៀត។ទន្ទឹមនោះ ប្រជាជនរាប់ម៉ឺននាក់ត្រូវបាន អាជ្ញាធរប្រាប់ ឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត៕