ខេត្តរតនគិរី៖ក្រុមចោរប្រដាប់អាវុធបានធ្វើសកម្មភាពបាញ់ប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់មួយចំនួនរត់គេចបាត់ដោយសុវត្តិភាព។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នៅចំណុចភូមិអូរទទឹង ឃុំឡាបាំង១ ស្រុកលំផាត់ ខេត្តរតនគីរី។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ក្រុមចោរមួយក្រុមមានគ្នាចំនួន៤នាក់ប្រដាប់ដោយកាំភ្លើងវែង និងខ្លីបានចូលមកប្លន់យកលុយអស់ជាង២ពាន់ដុល្លារ និងទ្រព្យសម្បតិមួយចំនួនទៀត ថែមទាំងបាញ់ម្ចាស់ផ្ទះឈ្មោះ បូរិន អាយុ២៧ឆ្នាំ១គ្រាប់ធ្លាយឆ្អឹងជំនីពីម្ខាងទៅម្ខាងរងរបួសធ្ងន់។ក្រោយពីធ្វើសកម្មភាព ហើយក្រុមចោរបានយកលុយ និងទ្រព្យសម្បត្តិរត់គេចបាត់ដោយសុវត្តិភាព។ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបើតាមសាច់ញាតិជនរងគ្រោះបានអោយដឹងថាគេនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅប្រទេសវៀតណាមទាំងយប់ផងដែរ។
ក្រោយពីកើតហេតុសមត្តកិច្ចគ្រប់ស្ថាប័នបានចុះទៅដល់កន្លែងកើតហេតុទាំងយប់ដើម្បីធ្វើកំណត់ហេតុនិងតាមចាប់ក្រុមចោរទាំងនេះយកប្ដន្ទាទោសតាមច្បាប់។ប៉ន្តែសមត្តកិច្ចមិនទាន់បញ្ជាក់ពីមុខសញ្ញាប្លន់នេះនៅឡើយទេ ព្រមទាំងទ្រព្យសម្បត្តិដែលក្រុមចោរប្លន់យកទៅបាត់នោះក៍មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយដែរ សមត្តកិច្ចនិងធ្វើការនេះបន្តទៀត។
សូមបញ្ជាក់ថា ភូមិទទឹងនេះនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ពីទីរួមខេត្តទៅស្រុកលំផាត់គឺជាភូមិដាច់ស្រយាលពីស្រុកលំផាត់ទើបជាឳកាសល្អរបស់លោកចោរទាំងនេះ៕
បាញ់ម្ចាស់ផ្ទះរបួសធ្ងន់ ប្លន់យកទ្រព្យសម្បត្តិមួយចំនួននៅស្រុកលំផាត់