រាជធានីភ្នំពេញ៖យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានចុះផ្សាយថា មនុស្ស៣៧នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ទូទាំងប្រទេសថ្ងៃទី៧ ខែមិថុនាម្សិលមិញ។
ប្រភពបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) កម្លាំននគរបាលបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់១៧ករណី ឃាត់មនុស្ស៣៧នាក់ (ស្រី៧នាក់) ក្នុងនោះមុខសញ្ញាជួញដូរ២៣នាក់ និងមុខសញ្ញាប្រើប្រាស់១៤នាក់ ដោយដកហូតបានថ្នាំញៀន មេតំហ្វេតាមីន (ice) ចំនួន៥៣៦.៨៣ក្រាម, ៤កញ្ចប់ធំ, ៤៤កញ្ចប់តូច និង មេតំហ្វេតាមីន (wy)ចំនួន ១.៤៨ក្រាម។
នៅថ្ងៃម្សិលមិញកម្លាំងនគរបាលបង្ក្រាបរួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន១ករណី ឃាត់ខ្លួនម្នាក់, រាជធានីភ្នំពេញ បង្រា្កប២ករណី ឃាត់ខ្លួន៤នាក់, កណ្ដាល បង្ក្រាប៣ករណី ឃាត់ខ្លួន៥នាក់, តាកែវបង្ក្រាប២ករណី ឃាត់ខ្លួន៨នាក់, ពោធិ៍សាត់បង្ក្រាប២ករណីឃាត់ខ្លួន៩នាក់, បាត់ដំបងបង្ក្រាប៣ករណី ឃាត់ខ្លួន៣នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, កំពង់ឆ្នាំង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ព្រៃវែងបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ និងក្រចេះបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕
បង្ក្រាបករណីគ្រឿងញៀនម្សិលមិញឃាត់ខ្លួនសង្ស័យ៣៧នាក់