កាត់លិង្គបោះចោល ព្រោះខឹងប្រពន្ធរត់ចោល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ខឹង​ប្រពន្ធ​រត់​ចេញពីផ្ទះ​មក​ស្នាក់នៅ​ភ្នំពេញ ជាមួយ​បងប្អូន​បាន​បី​ថ្ងៃ តូចចិត្ត​ពេក​យក​កាំបិត​កាត់​ពង​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត តែ​ត្រូវគេ​ជួយ​ទាន់​។​ហេតុការណ៍​នេះ​កើតឡើង​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​បើតាម​សម្ដី​បង​ប្អុ​ន​ជនរ​គ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ គង់ វិចិត្រ អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​ក្នុង​ខេត្តស្វាយរៀង​។​
​ប្រភព​ដដែល​បន្ដថា ជនរងគ្រោះ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​រត់​ចេញពីផ្ទះ​មក​ស្នាក់នៅ​ភ្នំពេញ ជាមួយ​បងប្អូន​បាន​បី​ថ្ងៃ ក៏​តូចចិត្ត​ពេក​បាន​យក​កាំបិត​កាត់​ពង​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ទើប​បញ្ជូនមក​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ ដើម្បី​សង្គ្រោះ​ជីវិត​៕fn-2016-06-08-00-04-06-0