ក្រឡាប​រថយន្ត​ដឹក​ពលករ​ខ្មែរ​នៅ​ថៃ​ស្លាប់ និង​របួស​៣០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​ថៃ​ដឹក​ពលករ​ខ្មែរ​ជ្រុល​បុក​បង្គោល​ភ្លើង ហើយ​ក្រឡាប់​ធ្លាក់ទឹក​ប្រឡាយ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​០៦​នាក់​បាន​ស្លាប់​(​ស្រី​៣) និង​២៤​នាក់​ផ្សេងទៀត​របួសធ្ងន់​ស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ផ្លូវ​សុ​វណ្ណា​សន ស្ថិតក្នុង​ក្រុម​២ ឃុំ​ផាក់​ខាត់ ស្រុក​វ៉ា​ត់​ថា​ណា​ណាក់​ខន ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ជាប់​ព្រំប្រទល់​កម្ពុជា​។​
​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​នៅ​មិន​ប្រភពព័ត៌មាន​ណាមួយ​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​៕

3ee004d7-0cb1-4937-83d7-497fc9e4fd3aaa39fbf4-5c23-43ce-a571-9983587b9c64