រំលោភ​រួច​សម្លាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2016 ក+ ក-

​ព្រៃវែង​៖​កុមារី​ដែលជា​សិស្ស​ថ្នាក់​ទី​៤​និង ទើបតែ​អាយុ​10​ឆ្នាំ​ម្នាក់​ត្រូវបាន​ជនឃោរឃៅ​ចាប់រំលោភ​ហើយ​សម្លាប់​បំបិតមាត់​យ៉ាង​សាហាវ​បំផុត​។ ករណី​ដ៏​គួរឱ្យ​អាណិត​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ​២១០៦ ម៉ោង​៤​រសៀល នៅ​ចំណុច​ព្រៃ​ខាងកើត​ភូមិ​ខ្យោ​ក​កណ្តាល ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែលមាន ចំងាយ​ពី​ភូមិ​ប្រហែល​២០០​ម៉ែត្រ ហើយ​ករណី​រំលោភ​រួច​សម្លាប់​មកលើ​ក្មេងស្រី​នេះ​ផងដែរ​។​
សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ ឈ្មោះ ចាន់ សុ​ឃីម ភេទ​ស្រី​អាយុ​១០​ឆ្នាំ មាន​ទី​លំ នៅ ភូមិ​ខ្យោ​កជើង ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក ឯ​ជ​នស​ង្ស​យ័​ឈ្មោះ ទ្រី គឹម​ឈាង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សួរនាំ ។​
ប្រភពពី​ពលរដ្ឋ​ក៏ដូចជា​ក្រុមគ្រួសារ​និង​អាណាព្យាបាល​របស់ កុមារី​រងគ្រោះ បាន​អះអាងថា ជ​នស​ង្ស​យ័​នោះ​គឺ​ពិតជា​បាន​ព្រ​ព្រិ​ត្ត​អំពើ​ឃោរឃៅ មកលើ​កុមារី​រងគ្រោះ​នោះ​មិនខានឡើយ ព្រោះថា ប្អូនស្រី​កុមារ​រងគ្រោះ ឈ្មោះ​ចាន់ ពៅ អាយុ​៤​ឆ្នាំ​បាន​និយាយថា​ឈ្មោះ ទ្រី គឹម ឈាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ភូមិ​ខ្យោ​ក​កណ្តាល ឃុំ​ព​ពឺ​សបាន​បបួល​បងស្រី​រប​ស់​ខ្លួន​ទៅរក​ឃ្មុំ​នៅ​ព្រៃ​ខាងកើត​ភូមិ មុនពេល​កើតហេតុ ចំណែក​ឈ្មោះ ភុ​ន ដេវីត ភេទ​ប្រុស​អាយុ​13​ឆ្នាំ​នៅ​ភូមិ​ជាមួយ​ជនសង្ស័យ​បានឱ្យដឹងថា​ខ្លួន​បានឃើញ​ឈ្មោះ ទ្រី គឹម ឈាង ដើរទៅ​ជាមួយ​ជនរងគ្រោះ​នោះ​មែន​នៅ​ម្ដុំ​កន្លែងកើតហេតុ នា ពលរដ្ឋ​បាន​អះអាង​ទៀតថា ឈ្មោះ ទ្រី គឹម​ឈាង នេះ​ជាម​នុស្ស​ខិលខូច​ដោយ​កន្លងមក​ធ្លាប់​បានធ្វើ​សកម្មភាព​ចាប់ដៃ​ចាប់ជើង​ជាមួយ​នារីៗ ហើយ​តែងតែ​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​មកលើ​នាក់​ភូមិ​ជា​ញឹកញាប់​តែ​មិនមាន​ន​ណា​ចាប់កំហុស​ឬ​ផ្ដឹ​ង​បានឡើយ​។
ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា សព​កុមារ​រងគ្រោះ លុះដល់​ម៉ោង​៤​រសៀល​ទើប​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​រកឃើញ​សព​ជនរងគ្រោះ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ បាត់ទៅហើយ ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ លោក អ៊ុន ផាន អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ បានឱ្យ​អ្នកព័ត៌មាន​យើង​ដឹងថា ជនសង្ស័យ​ឈ្មោះ​ទ្រី គឹម​ឈាង នោះ​ត្រូវបាន​កម្លាំង​របស់លោក​ឃាត់ខ្លួន​កាលពី​ម៉ោ​៥​ល្ងា ច​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២១០៦ ដោយ​សំអាង​ទៅលើ​សាក្សី​ចំនួន​២​នាក់​ដែល​ឃើញ​ជនសង្ស័យ​នាំ​ជនរងគ្រោះ​ទៅក្នុង​ព្រៃ​នា​កន្លែងកើតហេតុ ហើយនឹង​សំអាង​ទៅលើ​ស្លាកស្នាម​មួយចំនួន​ដែលមាន​ស្នាម​ដាច់​រលាត់ស្បែក​ជន​សង្ស័យ​។ តែ​យ៉ាងណា​ជនសង្ស័យ​នៅ​មិនទាន់​សារភាព​នៅឡើយ​នោះទេ ហើយ​លោក កំពុង​ស្រាវជ្រាវ​រក​ឯកសារ​មួយចំនួនទៀត​ដើម្បី​ដាក់បន្ទុក និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

1