សព​ពលករ​ខ្មែរ​៦​នាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ​ដឹកមក​ដល់​កម្ពុជា​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​សាកសព​ពលករ​ខ្មែរ​ចំនួន​៦​នាក់​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប​រថយន្ត​នៅ​ប្រទេស​ថៃ​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខណៈដែល​២៤​នាក់​ផ្សេងទៀត​កំពុង​ព្យាបាល​របួស​។​
​ប្រភពពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ពលករ​ខ្មែរ បាន​បើក​បុក​បង្គោល​ភ្លើង រួច​ផ្លោង​ទៅ​ធ្លាក់ចូល​ទឹកស្រះ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ស្លាប់​៦​នាក់ (​ស្រី​៣​នាក់​) នៅនឹងកន្លែង ខណៈ​ពលករ​ខ្មែរ​២៤​នាក់​ផ្សេងទៀត របួសធ្ងន់​ស្រាល​។​
​ប្រភពព័ត៌មាន​បន្តថា អ្នករងរបួស​ចំនួន​១២​នាក់ ត្រូវបាន​គេ​ដឹក​ចូលទៅ​មន្ទីរពេទ្យ ក្នុងស្រុក​កើតហេតុ និង​១២​នាក់​ផ្សេងទៀត ត្រូវបាន​ដឹក​ចូលទៅ​មន្ទីរពេទ្យ ក្នុងស្រុក​អារញ្ញ​។​
​សមត្ថកិច្ច​កម្ពុជា​បា​នប​ង្កើ​ប​ថា ពលករ​ខ្មែរ​ស្លាប់​ទាំង​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​សព​ពលករ​ខ្មែរ​ន​នោះ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ឆ្នាំង​៤​នាក់ ខេត្តបាត់ដំបង​ម្នាក់ និង​ខេត្តសៀមរាប​ម្នាក់​។ មកដល់ពេលនេះ ក្រុមគ្រួសារ​បានមក​ទ​ទួល​យក​សព​បណ្តើរៗ​ហើយ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​
​គួរ​បញ្ជាក់ថា រថយន្ត​ស៊ីឈ្នួល​ដឹក​ពលករ​ខ្មែរ មួយគ្រឿង​បើក​បុក​បង្គោល​ភ្លើង ក្រឡាប់​ធ្លាក់ទឹក បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេងទៀត​នៅ​ម៉ោង​២​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ លើ​ដងផ្លូវ​សុ​វណ្ណា​សន ចំណុច​ក្រុម​២ ឃុំ​ផាក់​ខាក់ ស្រុក​វ៉ា​ត់​ថា​ណា​ណាក់​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ​៕

fn-2016-06-08-21-43-15-1