ស្គាល់គ្នា​បាន​១០​ថ្ងៃ រួម​ភេទបាន​៣​ដង ចុងក្រោយ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​ខេត្តកណ្តាល​៖​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ម្តាយ​នារី​រងគ្រោះ​ពីបទ​រួមភេទ​លើ​អនីតិជន បន្ទាប់ពី​យុវជន​សង្ស័យ ស្គាល់គ្នា​ជាមួយ​នារី​រងគ្រោះ បានត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយក៏​បបួលគ្នា​ធ្វើ​សង្សារ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​រួមភេទ​លើ អនីតិជន​នេះ​កើតហេតុ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​១៨ និង​០០​នាទី ចំណុច​ផ្ទះសំណាក់​បាយ័ន ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជនរងគ្រោះ​ភេទ​ស្រី អាយុ​១៤​ឆ្នាំ ០៨​ខែ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ សន្សំ​កុសល​៤ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជនល្មើស ឈ្មោះ គីម ឋានៈ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ នៅផ្ទះ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​សមត្ថកិច្ច​បាន​រៀបរាប់​ដំណើរ​រឿងនេះ​ថា នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ស្គាល់​ជនល្មើស នៅ​កោះ​ពេជ្រ ហើយ​បាន​និយាយ​សាសង​គ្នា សុំ​ធ្វើជា​សង្សារ ក្រោយមក​ធ្លាប់​ជួបគ្នា នៅ​កោះ​ពេជ្រ​៣​ដង​។ លុះដល់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ជនរងគ្រោះ​ត្រូវ​ម្តាយ​ស្តីបន្ទោស ហើយ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ មករក​ជួប​ជនល្មើស ដើម្បី​សុំ​នៅ​ជាមួយ តែ​ជនល្មើស​ឆ្លើយថា នៅផ្ទះ​ខ្លួន​មិនកើត​ទេ បងប្អូន​ដឹង​រករឿង បន្ទាប់មក​បាន​ទៅរក​ជួល​ផ្ទះ​ស្នាក់នៅ នៅក្នុង​ក្រុមហ៊ុន 7NG តែ​ជួល​ផ្ទះ​មិនបាន ក៏​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់ បាយ័ន ពេលដេក​ផ្ទះសំណាក់​នោះ ជន​ល្មើ​ល​បាន​រួមភេទ​ជាមួយ ជនរងគ្រោះ​បាន​៣​ដង​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕

Untitled-1