រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​នៅ​រដ្ឋសភា​អំពី​ការអនុវត្ត​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងយុត្តិធម៌​ចំនួន​៩​នាក់​ផ្សេងទៀត ចូលទៅ​បំភ្លឺ​ជូន​រដ្ឋសភា អំពី​ការអនុវត្ត​ច្បាប់​ន​នៅ​កម្ពុជា តប​តាម​ការស្នើសុំ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​។​
​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីពេល​ថ្មីៗ នេះ បានស្នើ​ឱ្យ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​ផ្ទាល់មាត់ នៅ​រដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ក្នុងការ​អនុវត្ត​ការងារ​។ ប៉ុន្តែ​គេ​ដឹងថា តំណាងរាស្ត្រ​គណបក្សប្រឆាំង​បានធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​ព្រឹក​នេះ​ទេ​៕

fn-2016-06-09-08-16-45-3