ក្រសួងយុត្តិធម៌​អះអាងថា មិន​លូកដៃ​ចូល​សំណុំរឿង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះអាងថា ក្រសួងយុត្តិធម៌​នឹងមិន​លូកដៃ ក្នុង​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះទេ ក្នុងករណី​មិន​ទៅ បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខ នេះ ព្រោះថា សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ។ ដូច្នេះ ទុក​ឲ្យ​ចៅក្រម ស៊ើបសួរ ដែល​គាត់​កំពុងមាន តួនាទី​នាពេលនេះ អនុវត្ត​ភារកិច្ច​របស់ខ្លួន ដោយ​ឈរលើ​គោលការណ៍​ច្បាប់ តាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ ដែលមាន​ជា​ធរមាន​។​
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនោះ មិន​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នកសារព័ត៌មាន​សួរថា តើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា ដែរឬទេ ប្រសិនបើ​លោក​មិន​ចូល​ឆ្លើយបំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​នា​ថ្ងៃទី​១៤ មិថុនា​ខាងមុខនេះ​៕

f89b1462a4106f316474fbb304158a5a