បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​៤​ទីតាំងនៅ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​សហការ​ជាមួយ​កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កត់​កន្ទុយ​លេខឆ្នោត​ចំនួន​៤​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់​ព្រមទាំង​ដកហូត វត្ថុតាង​មួយចំនួនធំ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅតាម​ផ្លូវច្បាប់ ។​
​ហេតុការណ៍​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កត់​កន្ទុយ​លេខឆ្នោត​ចំនួន​៤​ទីតាំង​ខាងលើ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥,៣០​នាទី​ថ្ងៃទី​៩​ខែមិថុនា ឆ្នាំ​២០១៦​។​
​លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១​នៅ​ចំណុច​ខាងលិច​ផ្សារលើ​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ម្ចាស់​ឈ្មោះ ជុំ ស៊ៀ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លាង​សុ​វណ្ឌី​អាយុ​៤០​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​ទីតាំង​ទី​២​នៅ​ចំណុច​ខាងមុខ​ក្លិប​ជ័យ ជំនះ​ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ម្ចាស់​ឈ្មោះ​សៀង វាន់​ទីន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​ទីតាំង​ទី​៣​នៅ​ចំណុច ក្បែរ​ផ្ទះសំណាក់​៧៧៧ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ម្ចាស់​ឈ្មោះ​ឈុន លី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​ទីតាំង​ទី​៤​នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ម្ចាស់​ឈ្មោះ​ខៀវ រដ្ឋា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​នាក់​ចាក់​ចំនួន​៤​នាក់​ទី​១​ឈ្មោះ​ព្រែក ល័​ក្ខ ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ​ម៉ន សុវិចិត្រ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​ទី​៣​ឈ្មោះ​ឆែម សុវណ្ណ​ឌី ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​ទី​៤​ឈ្មោះ​វិញ សា​លឿ​ត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​វត្ថុតាង​ដកហូត​រួមមាន​៖​ម៉ាស៊ីន​ហ្វាក់ ចំនួន​៥​គ្រឿង ម៉ាស៊ីន​កូ​ពី ចំនួន​១​គ្រឿង អេក្រង់​អិ​ល​ស៊ី​ឌី​ចំនួន​១​គ្រឿង និង​សម្ភារៈ​កត់​កន្ទុយ​លេខឆ្នោត​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​អ្នក​កត់​កន្ទុយ​លេខឆ្នោត និង​អ្នកទិញ​ទាំង​៩​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អធិការ​ក្រុង​បាត់ដំបង​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅតាម​ផ្លូវច្បាប់​៕

IMG-20160609-WA00174121