គង់ សូ​នី​តា ខ្លាចរអា​មនុស្ស​ប្រុស !
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

សិល្បៈ​៖​ក្រោយពី​ជួប​រឿង​បរាជ័យ ស្នេហា​ពីរលើក​ផ្ទួនៗ​គ្នា តារាចម្រៀង និង​សម្តែង​រូប​ស្រស់​មេម៉ាយ​កូន​មួយ អ្នកនាង គង់ សូ​នី​តា បាន​សរសេរ​បើកចំហ​ជា​សាធារណៈ​នៅលើ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា នាង​ខ្លាច​ហើយ​មនុស្ស​ប្រុស ហើយ​ចាប់ពីពេលនេះ​ទៅ នាង​ចង់​ស្រឡាញ់​តែម​នុស្ស​ស្រី​វិញ​ស្រួល​ចិត្ត​។​
​អ្នកនាង គង់ សូ​នី​តា ថ្មីៗ​នេះ បាន​សរសេរ​បង្ហោះ​មានភ្ជាប់​រូបថត មួយ​សន្លឹក​នៅលើ​ហ្វេ​ស​ប៊ុ​កថា «​ចង់បាន​សង្សារ​ជាម​នុស្ស​ស្រី បែប​ស្រួល​ចិត្ត​ជាង ព្រោះ​មនុស្ស​ស្រី ងាយ​យល់ចិត្ត​មនុស្ស​ស្រី​ដូចគ្នា ជាង​មនុស្ស​ប្រុស ដែល​ចេះតែ​បំផ្លាញ​ទឹកចិត្ត​មនុស្ស​ស្រី​!»​។​
​តាមរយៈ​ការ​បង្ហោះ​សារ​ដូច្នេះ បានធ្វើ​ឲ្យ​ទស្សនិកជន អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន មានការ​ភ្ញាក់ផ្អើល និង​សរសេរ Comment បែប​ចំអក​លេងសើច​ឲ្យ​ថា «​បើ​ដូចនេះ​មែន គឺ​ខុស​ធម្មជាតិ​ហើយ »​។​
​ជាមួយគ្នានេះដែរ ក៏មាន​អ្នកគាំទ្រ​ខ្លះទៀត​សួរនាំ​ថា «​តើ​វា​ជាការ​ពិត​ទេ ដែល​ចង់​ស្រឡាញ់ ស្រី​ដូចគ្នា ឬ​គ្រាន់តែ​និយាយ​លេង​ទេ ?» ជា​ចម្លើយ​មិនទាន់​ត្រូវបាន​សាមីខ្លួន អ្នក​មេម៉ាយ​ចាយរាង គង់ សូ​នី​តា បញ្ជាក់​នៅឡើយ​ទេ ចំពោះ​រឿងនេះ​៕

3-52-71-8