ខេតុ្តកណ្តាល៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណះដើរមើលខ្សែលួសដែលខ្លួនតចរន្ត័ភ្លើងដាក់ឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវក៏ភ្លាត់ស្នៀតរអិលជឿងដួលទៅលើខ្សែលួសបណ្តាលឲ្យឆក់ស្លាប់តែម្តង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចកែងទំនប់តាម៉ូវ ស្ថិតក្នុងភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះនុតថនភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំ កើតហេតុ ។
តាមប្រភពនិយាយថានៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែល ជនរងគ្រោះបានយកអាគុយដែលមានកម្លាំង៤០អំពែ១គ្រឿង ដុំឆក់ឆ្នៃ១និងខ្សែលួសប្រវែង៣៤០ម៉ែត្រ ចេញពីផ្ទះទៅរាយតចរន្តភ្លើងអាគុយពទ័ជំវិញដីស្រែរបស់ខ្លួននៅខាងក្រោយផ្ទះដូចសព្វដង ដើម្បីការពារឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវ ។ លុះដល់វេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះបានដើរមើលស្រាប់តែដើរបានប្រហែល២០ម៉ែត្រចម្ងាយពីរោងក៏រអិលជើងដួលផ្កាប់មុខទៅលើខ្សែលួសបណ្តាលឲ្យឆក់ស្លាប់នៅនិងកន្លែងគ្មានអ្នកណាដឹង ។ លុះដល់វេលាម៉ោងខាងលើប្អូនប្រុសបង្កើតរបស់(ជនរងគ្រោះ)ឈ្មោះនុតថាយាមដីស្រូវប្រាំងក្បែរនោះមើលមកឃើញភ្លើងពិលរបស់ជនរងគ្រោះចាញ់បំភ្លឺឡើងទៅលើក៍រត់មកស្រែកហៅបងមិនឮឆ្លើយពេលមកដល់ស្រាប់តែឃើញបងប្រុសដួលផ្កាប់មុខដោយដៃកាន់ខ្សែលួសក៍រត់ទៅដោះអាគុយចាប់លើកបងឡើងតែហួសពេលព្រោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញសហការជាមួយគ្រូពេទ្យអាជ្ញាធរនិងប៉ូលិសមូលដ្ឋានចុះទៅធ្វើកោសល្យវិច្ចយ័ពិនិត្យសាកសព ។
បន្ទាប់ពិនិត្យរួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ក្នុងករណីរអិលដួលទៅលើខ្សែលួសឆក់ខ្លួនឯកប្រាកដមែនមិនមានពាក់ពន្ធករណីឃាតកម្មទេហើយសាច់ញាតិក្រុមគ្រួសារក៏ទទួលស្គាល់ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕