ឥណ្ឌា​ជំរុញ​ឲ្យ​បង្កើន​កិច្ចប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ជាមួយ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​អាមេរិក​៖​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បានប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ឥណ្ឌា​និង​សហរដ្ឋអាមេរិក គួរ​ធ្វើការ​រួមគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ផ្ចាញ់​ចលនា​ភេរវកម្ម​និង​កាត់ផ្ដាច់​អស្ថេរភាព​តំបន់​។​
​លោក ម៉ូ​ឌី បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សម័យប្រជុំ​មួយ​របស់​សភា​អាមេរិក​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ា​ស៊ី​ង​តោន​ដែល​រៀបចំឡើង​ដើម្បី​កសាង​ទំនាក់ទំនង​រវាង​មហាអំណាច​ប្រជាធិបតេយ្យ​ទាំងពីរ​នេះ​។ ទន្ទឹម​នោះ​លោក ម៉ូ​ឌី បាន​ជំរុញ​ឲ្យ​សមាជិកសភា​អាមេរិក​ជួយ​ហ៊ុមព័ទ្ធ​អ្នក​ទាំងឡាយ​ដែល​គាំទ្រ​ចលនា​ភេរវកម្ម​នៅ​បណ្ដា​ប្រទេសជិតខាង​ឥណ្ឌា​។​
​លោក ម៉ូ​ឌី បញ្ជាក់ថា ភាពជា​ដៃគូ​អាមេរិក​-​ឥណ្ឌា​នឹង​ជួយ​ធានា​សន្តិសុខ​នៃ​ផ្លូវ​ពាណិជ្ជកម្ម និង​សេរីភាព​នាវាចរណ៍​នៅ​ដែនសមុទ្រ​៕

20160609-vod-udom-g-Modi-urges-US-India-partnership-against-terrorism