ក្មេងស្រី​៥​ឆ្នាំ​ម្នាក់​ត្រូវ​ជន​ល្មោភកាម​ម្នាក់​ចាប់រំលោភ​ក្នុង​ការដ្ឋាន​សំណង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជន​ល្មោភកាម​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​រហូត​បានសម្រេច ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះ​កំពុង​សាងសង់​មួយ ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងស្រី​រងគ្រោះ មានឈ្មោះ ស ស គ អាយុ​៥​ឆ្នាំ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ជាមួយគ្នា​នោះ​សមត្ថកិច្ច បាន​ប្រមូល​វត្ថុតាង​ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ រួមមាន ខោ​ជើង​ខ្លី​រូប​តុក្កតា​១ និង​ស្បែកជើង​ម្ខាង ពណ៌​បៃតង​។ សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​កុមារី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងយប់​ផងដែរ​។​
​បច្ចុប្បន្ន ស​ត្ថ​កិច្ច​មូលដ្ឋាន​កំពុងធ្វើការ​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទាទោស តាមច្បាប់​៕

fn-2016-06-10-11-22-03-1fn-2016-06-10-11-22-03-4