បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​ម៉ូតូ​នៅ​ប្រទេស​ថៃ​​របួស​ច្រើន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​បាងកក​៖​ប៉ូលិស​បាន​និយាយថា ទាហាន​ថៃ​២​នាក់ និង​ជន​ស៊ីវិល​៥​នាក់​ផ្សេងទៀត​រងរបួស​បន្ទាប់​ពី​គ្រាប់បែក​ដែល​គេ​បង្កប់​ក្នុង​ម៉ូតូ​ដែល​ចត​ចោល​នៅក្បែរ​ស្ពាន​មួយ​បាន​ផ្ទុះ គ្រា​ដែល​រថយន្ត​របស់​ពួកគេ​បាន​បើក​កាត់​តាមផ្លូវ​ធំ​មួយ​នៅ​ស្រុក Nong Chik ខេត្ត​ប៉ា​តានី​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកស៊ើប​អង្កេត​ថៃ​បាន​ប្រាប់​ប៉ូលិស និង​ក្រុមមន្ត្រី​យោធា​កាលពី​យប់​ថ្ងៃ​ពុធ​ថា ពួកគេ​បានទទួល​បាន​ព័ត៌មាន​សម្ងាត់​ថា ក្រុម​ឧទ្ទាម​បានរៀបចំ​គម្រោង​វាយប្រហារ​នៅ​ស្រុក Nong Chik ក្នុង​ខេត្ត​នេះ​៕

b1