ឃុំខ្លួន​លោក សឹង ប៊ុណ្ណា ប្រធាន​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ករណី​ចេញ​សែក​ស្អុយ​៤០​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

អត្ថបទ៖ លោក រដ្ឋា

​ភ្នំ​ពេ​ញះ​លោក ស៊ឹង ប៊ុណ្ណា នាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប ដែល​ធ្វើ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ដ៏​ល្បី​ល្បាញនៅ​កម្ពុជា នៅវេលា​ព្រឹក​នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន និង​ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ដដែល ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ឬ​សែក​ស្អុយ​) ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក តាម​បណ្តឹង​របស់លោក​ឧកញ៉ា កែវ ហ៊ុន ។

​មុនពេល​ចាកចេញ​ពី​ការិយាល័យ​ក្រុមហ៊ុន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​ទឹកមុខ​ញញឹម លោក ស៊ឹង ប៊ុណ្ណា បាន​ផ្តាំផ្ញើ​ភរិយា​របស់លោក​ដែល​កំពុង​សម្រក់​ទឹកភ្នែក​ថា “​ធ្វើការ​ថែទាំ​កូន​ឲ្យ​បានល្អ ទោះជា​មាន​ស៊ី ឬ​អត់​ស៊ី ត្រូវ​ប្រឹងរក​ដោយ​សុចរិត និង​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់​” ។

លោក ស៊ឹង ប៊ុណ្ណា ជា​អ្នក​ធ្លាប់​ល្បាញ​ល្បី និង​ត្រូវ​សង្គម​ទទួលស្គាល់ថា ជា​អ្នកមាន​ធនធាន មានមុខ​មាន​មាត់​ក្នុងសង្គម​មួយរូប តែ​ពេលនេះ​អ្នកស្រី សំ​ម៉ាលី បញ្ជាក់ថា អ្នកស្រី និង​ស្វាមី គ្មាន​សល់​អ្វី​ទេ​។ បើតាម​អ្នកស្រី សំ​ម៉ាលី ភាពហិនហោច​នេះ មិនមែន​ដោយសារ​ការលេង​ល្បែង​អ្វី​នោះឡើយ តែ​មកពី​មានរឿង​នៅ​ពី​ក្រោយខ្នង ជាពិសេស​ការជឿទុកចិត្ត​លើ​អ្នកដទៃ​។​

អ្នកស្រី ស៊ន សំ​ម៉ាលី បាន​រៀបរាប់ថា ស្វាមី​របស់​អ្នកស្រី ធ្លាប់ជួយ​សង្គម​ខាង​ផ្នែក​ដីធ្លី​នៅ​ស្រុក​ខ្មែរ និង​បណ្តុះបណ្តាល​មនុស្ស​រាប់រ​យ​ពាន់​នាក់ ឲ្យ​ចេះ​រកស៊ី និង​ជួយ​មនុស្ស​ជាច្រើន​ឲ្យ​ក្លាយជា​មហាសេដ្ឋី ហើយ​ស្វាមី​របស់​អ្នកស្រី​ជា​អ្នករកស៊ី​វាយតម្លៃ​ដីធ្លី​មិន​ស៊ីសំណូក​។​

​ភរិយា​របស់​អ្នកជំនួញ​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​រូបនេះ បាន​រៀបរាប់ថា ទង្វើ​ជា​គុណធម៌ ដែល​ស្វាមី​របស់​អ្នកស្រី​ប្រឹងប្រែង​នេះ ត្រូវបាន​តបស្នង​មកវិញ ដោយ​ទង្វើ​រមិលគុណ​។

សូម​ជំរាប​ថា លោក ស៊ឹង ប៊ុណ្ណា បាន​បង្កើត​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៩​។ លុះ​នៅ​ឆ្នាំ​២០១១ ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ការវាយតម្លៃ​ផ្នែក​អ​ចនទ្រ​ព្យ​កម្មសិទ្ធិ​រដ្ឋ​នៅ​ទូទាំងប្រទេស ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ក៏បាន​ក្លាយជា​អ្នកដេញថ្លៃ និង​ទទួលបាន​កិច្ចសន្យា​វាយតម្លៃ ផ្នែក​សុវត្ថិ​ភាពជា​ផ្លូវការ​នាពេលនោះ​។ អស់​ជាច្រើន​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឈានមុខ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​គេ​មិនទាន់​ដឹង​រឿងរ៉ាវ​ច្បាស់លាស់​នៅឡើយ​ទេថា តើ​លោក ស៊ឹង ប៊ុណ្ណា មានទំនាក់ទំនង​រកស៊ី​ជាមួយ​ឧកញ៉ា កែវ ហ៊ុន អ្វីខ្លះ​នោះទេ ហើយ​បាន​ប្រព្រឹត្តល្មើស​ដូច​ការចោទប្រកាន់​រប​ស់លោក​ឧកញ៉ា កែវ ហ៊ុន នោះដែរ​ឬ​យ៉ាងណា ? ៕

1a1