ឃាត់ខ្លួន​បុរស​២​នាក់ ស្ត្រី​ម្នាក់ ពាក់​ព័​ន្ធករណី​ឆបោក​លុយ​៥ពាន់​ដុល្លារ នៅ​ស្រុក​ព្រែក​ប្រសព្វ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2016 ក+ ក-

​អត្ថបទ៖លោក ប្រុ​ញ វិធិ​ន​

​ក្រចេះ​៖ កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ព្រែក​ប្រសព្វ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់​ព​ន្ធ័​ក្នុងករណី​ឆបោក​លុយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ។
​ការឃាត់ខ្លួន​នេះ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើនេះ ទី​១ មានឈ្មោះ ឈឿ សុធា​រី ហៅ ពៅ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

ជនសង្ស័យ​ទី​២ មានឈ្មោះ លី ហេន ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ រស់នៅ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧ​ត្ត​មាន​ជ​យ័ និង​ទី​៣ មានឈ្មោះ បូ ខុន ភេទ​ប្រុស​អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​រការ​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

​សមត្ថកិច្ច បាន​បន្ដ​ឲ្យ​ដឹងថា អ្នក​ទាំង ៣​នាក់​នេះ កាលពី​ពាក់​កណ្ដាលខែ​មិនា ឆ្នាំ​២០១៦​កន្លងទៅ ធ្លាប់​បានធ្វើ​សកម្មភាព​ដេ​ី​រ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ចំនួន​៥០​គ្រួសារ ដោយ​ក្នុង ១​គ្រួសារ ១០០​ដុល្លា ដេ​ី​ម្បី​រត់ការ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ភូមិ​អ​ន្សោ​ង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​សន្យាថា នឹង​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ នឹង​ទទួលបាន​ដី​ចំនួន​៥​ហិកតា​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាកា​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា​នេះហើយ​៕

a1ja2j