ខេត្តស្វាយរៀង៖សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានសហការជាមួយកំលាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តស្វាយរៀងបានចុះកំណត់មុខសញ្ញា និងបានឃាត់ខ្លួនសង្ឃបីអង្គដែលគង់នៅវត្តព្រៃធ្លក និងយុវជនម្នាក់ដោយសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ការចុះប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវត្តព្រៃធ្លក ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចប៉ុស្តិរដ្នបាលឃុំស្វាយតាយានបានអោយដឹងថា មុនចុះឃាត់ខ្លួនសង្ឃបីអង្គ និងយុវជនម្នាក់នេះដោយមានសេចក្តីរាយការណ៍ថាមានសង្ឃបីអង្គនៅវត្តព្រៃធ្លកប្រើប្រាស់គ្រឿងញៀន និងយុវជនម្នាក់គាស់កុដិព្រះសង្ឃសេពគ្រឿងញៀនទើបកំលាំងរបស់យើងបានចុះសហការជាមួយការិយាល័យធម្មការនិងសាសនាស្រុកនិងមេគុណស្រុកកំពង់រោទ៌បានចាប់ផ្សិកព្រះសង្ឃបីអង្គខាងលើនេះដើម្បីធ្វើតេស្តទឹកនោម។
ក្រោយពីធ្វើតេស្តទឹកនោមរួចសង្ឃបីអង្គនិងយុវជនម្នាក់សុទ្ធតែមានសារធាតុញៀន។សមត្ថកិច្ចបានបន្តទៀតថាសង្ឃទាំងបីអង្គដែលប្រើប្រាស់សារធាតុញៀននោះទី១មានឈ្មោះនួនសុជាតិភេទប្រុសអាយុ១៧ឆ្នាំនិងទី២ឈ្មោះតូមសុខជាភេទប្រុសអាយុ២១ឆ្នាំអ្នកទាំងពីរស់នៅភូមិព្រៃធ្លកឃុំស្វាយតាយាននិងទី៣ឈ្មោះជាគុម្ពីភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិព្រៃស្នៀងឃុំស្វាយតាយាន។ចំណែកឯយុវជនម្នាក់ទៀតមានឈ្មោះចាន់ថនពិសិដ្ធអាយុ២១ឆ្នាំរស់នៅភូមិគោកល្វៀងសង្កាត់ព្រៃអង្គុញក្រុងបាវិតមកប្រើប្រាស់នៅវត្តព្រៃធ្លកនេះដែរ។
ប្រភពដដែលបានបន្តទៀតក្រោយពីសាកសួររួចមកសង្ឃទាំងបីបានសារភាពប្រាប់សមត្ថកិច្ចថាពិតជាបានប្រើប្រាស់សារធាតុញៀននៅក្នុងវត្តព្រៃធ្លកមែននិងប្រើប្រាស់អស់ជាច្រើនខែមកហើយរីឯយុវជនឈ្មោះចាន់ថនពិសិដ្ឋក៏បានសារភាពដែរថាខ្លួនបានប្រើប្រាស់គ្រឿ ងញៀននេះច្រើនឆ្នាំមកហើយធ្វើសកម្មភាពតាមផ្ទះសំណាក់ក្លិបកំសាន្តជាដើម។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនសង្ឃ៣អង្គ និងយុវជនម្នាក់ពីបទប្រើប្រាស់គ្រឿងញៀន