មនុស្ស​៥០​នាក់​ស្លាប់ក្នុងហេតុការណ៍បាញ់ក្នុង​ក្លិប​កម្សាន្ត​មួយ​ក្នុង​ទីក្រុង Orlando
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​ផ្លូ​រី​ដា​៖​ហេតុការណ៍​បាញ់ប្រហារ​ក្លឹប​រាត្រី​របស់​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ទីក្រុង អូ​ឡាន់​ដូ រដ្ឋ​ផ្លូ​រី​ដា ភាគខាងត្បូង​សហរដ្ឋអាមេរិក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥០​នាក់ និង​៥៣​នាក់​ទៀត​រងរបួស ។ នេះ​បើតាម​ការចេញផ្សាយ​មុននេះ​បន្តិច ដោយសារ​ព័ត៌មាន BBC​។​
​ខ្មាន់កាំភ្លើង​ម្នាក់ បាន​កាន់​កាំភ្លើង​វែង​រ៉ា​ហ្វា​ល់ បាញ់រះ​ក្នុង​ក្លឹប​ពេល​មនុស្ស​ជាច្រើន​កំពុង​រាំ​កម្សាន្ត​នៅ​ប្រហែល​ម៉ោង​០២​យប់ម្សិល​មិញ ខណៈដែល​នៅ​នឹង​ខ្លួន​របស់​ជនដៃដល់​ម្នាក់​នោះ មាន​ឧបករណ៍​ម្យ៉ាងទៀត ដែល​គេ​មិនអាច​សន្និដ្ឋាន​បានជា​អ្វី ប៉ុន្តែ​សង្ស័យថា​ជា​គ្រាប់បែក​។​
​អភិបាលក្រុង​អូ​ឡាន់​ដូ លោក Buddy Dyer បាន​ថ្លែង​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​ពេលនេះ​មាន រហូតដល់ ៥០​នាក់​ហើយ និង ជាង​៥០​នាក់​ទៀត​រងរបួស បន្ទាប់ពី​ក្លឹប​កម្សាន្ត​ឈ្មោះថា Pulse រង​ការវាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​ម្នាក់ កាលពី​វេលា​ម៉ោង ២ និង​០២ នាទី​យប់​ថ្ងៃ​សៅរ៍ ស្ថិតនៅ​ជាយក្រុង​ភាគខាងត្បូង​។ បន្ទាប់ពី​ការចាប់​មនុស្ស​ជាច្រើន​នាក់​ជា​ចំណាប់ខ្មាំង ទើប​ប៉ូលិស សម្រេច​សម្រុកចូល​ក្លឹប​នោះ​តែម្តង​នៅវេលា​ម៉ោង ៥ និង​០០​នាទី​ព្រឹក​។​
​បច្ចុប្បន្ន មនុស្ស ៤២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ដោយឡែក​មនុស្ស ៣០​នាក់​ទៀត ត្រូវបាន​សង្គ្រោះ​ចេញពី​ក្លឹប​ដោយ​សុវត្ថិភាព​៕

1021923