ពលករ​ខ្មែរ​ម្នាក់​ធ្លាក់​ពីលើ​អគារ​២០​ជាន់​ស្លាប់​នៅ​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ម្នាក់ បាន​រងគ្រោះ​ដោយ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ជាន់​ទី​២០​ក្នុង​ទឹកដី​ថៃ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ហើយ​ត្រូវគេ​បញ្ជូន​ប្រគល់ឱ្យ​សាច់ញាតិ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃទី​១១ មិថុនា ឆ្នាំ​២០១៦​។​
​ប្រភព​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ដំ​ពុ​ច ហៅ​ទីលៀន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព​ង្រ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​
​បើតាម​សាច់ញាតិ​បានឱ្យដឹងថា ជនរងគ្រោះ​ចូលទៅ​ប្រទេស​ថៃ​ធ្វើជា​កម្មករសំណង់​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ស្រាប់តែ​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃទី​០៩ មិថុនា ២០១៦ ភ្លាត់​ធ្លាក់​ពីលើ​ជាន់​ទី​២០ នៃ​អគារ​ការដ្ឋាន​សំណង់​នោះ ខណៈ​គាត់​ឈរ​ដំ​ជញ្ជាំង​ខ្វះ​ដោយ​ការប្រុងប្រយ័ត្ន ហើយ​ចំណុច​បង្អួច​មិនទាន់មាន​ចំរឹង​ទេ ក៏​ធ្លាក់​មក​ដី​បែកក្បាល​ខ្ទេច​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​តែម្តង​៕

12f77fda-b47a-49e1-8343-6b3e57638fc6